ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសង”ហ្គេមបាញ់ត្រី”ខុសច្បាប់ របស់ជនជាតិ យីហោ(ចូសុីប៊ីយ៉ាក្ល)មួយកន្លែងស្ថិតក្នុងទឹកដី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បើកលេងអនាធិបតេយ្យ.!។

ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ របស់ជនជាតិចិន យីហោ(ចូសុីប៊ីយ៉ាក្ល)មួយកន្លែង នៅក្បែរស្ថានីយ ប្រេងឥន្ធន: សូគីម៉ិច ជាប់ស្ទុបណតប្រ៊ីតដ៍ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាបឡើយ.!។

ទីតាំងល្បែងសុីសង”ហ្គេមបាញ់ត្រី”ខុសច្បាប់ របស់ជនជាតិចិន យីហោ(ចូសុីប៊ីយ៉ាក្ល)មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ពង្វក់ស្មារតីក្រុមញៀនល្បែងឲ្យចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្ត ឬទប់ស្កាត់ និងបង្រ្កាបឡើយ! មហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង”ហ្គេមបាញ់ត្រី”ខុសច្បាប់ របស់ជនជាតិចិន យីហោ(ចូសុីប៊ីយ៉ាក្ល)ដែលមានទីតាំងខាងលើ ឃើញបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ធ្វើឲ្យប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។

ជាវិញករណីល្បែងស៊ីសង”ហ្គេមបាញ់ត្រី”ខុសច្បាប់ របស់ជនជាតិចិន យីហោ(ចូសុីប៊ីយ៉ាក្ល)មួយកន្លែង នៅក្បែរស្ថានីយ ប្រេងឥន្ធន: សូគីម៉ិច ជាប់ស្ទុបណតប្រ៊ីតដ៍ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះ សំណូមពរដល់ ឯកឧត្តម ឃួង ស្រែង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ផងទាន.!។

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!៕

adm

Leave a Reply

Your email address will not be published. Required fields are marked *