ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន

កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២ឥ២៣ នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទានឥណ្ឌូនេស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន។

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសសេុីបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាសុីណូ ដល់សិក្ខាកាមនគរបាល៥៦រូប

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសសេុីបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាសុីណូ ដល់សិក្ខាកាមនគរបាល៥៦រូប។

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខកពង់ខ្ពស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណពអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ផ្លែផ្កានៃសន្តិភាពក្រោមការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ បានផ្តល់ឱកាស និងលទ្ធភាព ឱ្យប្រជាពលរដ្ឋទទួលបានផ្ទះសមរម្យ, ទីក្រុង ទីប្រជុំជនមានបរិស្ថានល្អ និងមាននិរន្តរភាពប្រាក់ចំណូល ==================

ភ្នំពេញ៖«ផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ដល់ប្រជាជនយើង តាមរយៈផ្តល់ឱកាសនិងលទ្ធភាពឱ្យប្រជាពលរដ្ឋយើង ទទួលបានផ្ទះសមរម្យ ទីក្រុង ទីប្រជុំជន មានបរិស្ថានរស់នៅ ល្អអាចរស់នៅបាន,មាននិរន្តភាពនៃប្រាក់ចំណូល»។ នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយ ឯកឧត្តម យូអ៊ីណូ អាត់ស៊ូស៊ី (UENO ATSUSHI ) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នាទីស្តីការក្រសួង។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ =============

ហ៊ុន សែន បានអញ្ជើញចូលរួមក្នុង សម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំព្រឹទ្ធសភា និងប្រធានគណៈកម្មការទាំង១០ព្រឹទ្ធសភា អញ្ជើញចូលរួមពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៧ =======

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

ព័ត៌មានជាតិ

សមាគមកាយឫទ្ធិនារីកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីកម្ពុជាឈ្នះការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ២០២៦

ភ្នំពេញ ៖ សមាគមកាយឫទ្ធិនារីកម្ពុជា នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយបញ្ជាក់ពីកម្ពុជាបានឈ្នះការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន យើងទទួលបាន។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះលោក ស៉ី ជិនពីង ដែលបានអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ =============

(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះលោក ស៉ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដែលបានផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង ដើម្បីអបអរសាទរចំពោះជ័យជម្នះសាជាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ជូនពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅស្រុកកំណើត សូមប្រកបដោយសុខសុវត្ថិភាព ក្នុងឱកាសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃស្អែក

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅស្រុកកំណើត ក្នុងឱកាសដែលកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ សូមធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព។