ព័ត៌មានអន្តរជាតិ

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ប្រឆាំងយ៉ាងដាច់ខាតចំពោះសេចក្តីព្រាងច្បាប់ពាក់ព័ន្ធ របស់អាមេរិកមានខ្លឹមសារពាក់ព័ន្ធនឹងតៃវ៉ាន់ ——————————

ចំពោះករណីដែលសភាតំណាសរាស្រ្តនិងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានឈានដល់ចំណុចឯកភាពគ្នាលើសេចក្តីព្រាងស្តីពីការផ្តល់សិទ្ធិដល់ការការពារជាតិឆ្នាំសារពើពន្ធ២០២៣ ក្នុងនោះមានខ្លឹមសារអវិជ្ជមានពាក់ពន្ធនឹងតៃវ៉ាន់ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានលើកឡើងនៅពេលឆ្លើយតប នឹងសំណួររបស់អ្នកសារព័ត៌មាននាថ្ងៃទី៩ខែធ្នូថាការដែលសេចក្តីព្រាងច្បាប់ពាក់ព័ន្ធរបស់អាមេរិកបានបញ្ចូលខ្លឹមសារមាន ពាក់ព័ន្ធនឹងតៃវ៉ាន់បានល្មើសយ៉ាងធ្ងន់ធ្ងរនឹងគោលការណ៍មូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់ កិច្ចការផ្ទៃក្នុងរប់សប្រទេសចិន ក៏ដូចជាបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងគោលការណ៍ប្រទេសចិនតែមួយនិងការកំណត់នៃសេចក្តី ប្រកាសរួមរវាងចិននិងអាមេរិកទាំង៣ ហេតុដូច្នេះ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ។យើងសូមដាស់ តឿនឱ្យភាគីអាមេរិកបញ្ឈប់ដុតភ្លើងនៅលើបញ្ហាតៃវ៉ាន់ភ្លាម មិនត្រូវមានទំនាក់ទំនងយោធាតាមរបៀបណាជាមួយចិន តៃវ៉ាន់ឡើយ។