ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសង”បាញ់អាប៉ោង”ខុសច្បាប់ មួយកន្លែងក្នុងទឹកដី ឃុំសឿ ស្រុកមង្គលបូរី បើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ .!។

ខេត្តបន្ទាយមានជ័យ ÷ ពលរដ្ឋបានរាយការណ៍មកថា! ម្ចាស់ទីតាំងល្បែងសុីសង”បាញ់អាប៉ោង”ខុសច្បាប់ មួយកន្លែងនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានកៀងគរក្រុមញៀនល្បែងប្រុសស្រីឲ្យចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះមកបង្រ្កាប!។

ជាក់ស្តែងនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤.នេះ ទីតាំងល្បែងសុីសង”បាញ់អាប៉ោង”ខុសច្បាប់ មួយកន្លែងក្នុង ឃុំសឿ ស្រុកមង្គលបូរី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! មហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់ទីតាំងបនល្បែងដុះស្លែមួយនេះ អស់ហើយមើលទៅ.!។

ប្រជាពលរដ្ឋរស់នៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី បានត្អូញត្អែរថា! ទីតាំងល្បែងសុីសង”បាញ់អាប៉ោង”ខុសច្បាប់មួយកន្លែងខាងលើនេះ គេបើកលេងយូដែលហើយ ប៉ុន្តែ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប! ធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភយ៉ាងខ្លាំង ភ័យខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម.!។

ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប!ទីតាំងល្បែងសុីសង”បាញ់អាប៉ោង”ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន .!៕

adm

Leave a Reply

Your email address will not be published. Required fields are marked *