អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន (ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប) ប្រកាសចូលរួមឧបត្ថម្ភ២លានដុល្លារ ដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បានប្រកាសចូលរួមឧបត្ថម្ភថវិកា ២,០០០,០០០ដុល្លារ (២លានដុល្លារ) ដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន​ សែន។

English Below] ការឈ្លានពានរបស់ចោរសៀមបានដើរដល់បន្ទាត់ក្រហមហើយ កម្ពុជាពុំមានជម្រើសអ្វីផ្សេងក្រៅពីការប្រើប្រាស់សិទ្ធិការពាររបស់ខ្លួន ដើម្បីការពារនូវបូរណភាពទឹកដី ដែនអធិបតេយ្យស្របច្បាប់របស់ខ្លួន

មិននឹកស្មានថាជាតិសាសន៍មួយដែលតែងតែអួតក្ដែងៗថាខ្លួនជាប្រទេសស៊ីវីល័យ ថ្លៃថ្នូរ ជឿនលឿន សេដ្ឋកិច្ចមានការរីកចម្រើន មានប្រព័ន្ធអប់រំល្អ បែរជាមានសណ្ដានជាចោរ ដែលតែងតែចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជា និងគ្មានសូម្បីទឹកចិត្តមនុស្សធម៌ចំពោះគ្នានិងគ្នា។ អ្នកជិតខាងដ៏យង់ឃ្នងនេះ គ្មានសោះឡើយនូវមនោសញ្ចេតនា និងសារជាតិជាមនុស្ស ហើយបានបង្កហេតុជាច្រើនលើកច្រើនសា ក្នុងចេតនាញុះញង់ឱ្យកម្ពុជាតបត ដែលសកម្មភាពនេះគឺផ្ទុយទាំងស្រុងនឹងស្មារតីនៃបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពកម្ពុជា-ថៃ ដែលមានការចូលរួមជាសាក្សីដោយឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន និងឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។

សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។

ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួលការអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិឆ្ងរ ឃុំមេមត់ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្ក្រាប! ……………………..

ខេត្តត្បូងឃ្មុំ ÷ មានសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! មានទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិឆ្ងរ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមញៀនល្បែងទៅលេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការ ទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។

សូមអបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ!

ថ្ងៃនេះ គឺជាខួបគម្រប់ ១ឆ្នាំ(០៤ ធ្នូ ២០២៤ -០៤ ធ្នូ ២០២៥) ដែល “ក្រមាខ្មែរ” ត្រូវបានអង្គការយូណេស្កូ (UNESCO) ប្រកាសជាផ្លូវការដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Intangible Cultural Heritage of Humanity)។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសជ័យមង្គលខួបកំណើតគម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថា្នក់នៃក្រសួងមុខងារសាធារណៈ ពិតជាមានកិត្តិយស និងមានភ័ព្វវាសនាក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជាឥស្សរជនពោរពេញដោយសមត្ថភាព ភាពជាអ្នកដឹកនាំ ឈ្លាសវៃ ប៉ិនប្រសប់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ ក្រោមការដឹកនាំរបស់ ឯកឧត្តម បានធ្វើឱ្យក្រសួងមុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់គួរជាទីមោទនៈ ជាពិសការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវការធ្វើកំណែទម្រង់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាព ការងារ ស្របតាមបំណងប្រាថ្នាដែលប្រជាជនកម្ពុជាចង់បាន។ ជាថ្មីម្តងទៀត ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតនេះ យើងខ្ញុំសូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលបាននូវបញ្ញាញាណភ្លឺថ្លាវាងវៃ កម្លាំងពលំមាំមួន…

ទីតាំងល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅក្នុងព្រៃឬស្សី មួយកន្លែងក្នុង ស្រុកឆ្លូង បើកលេងអនាធិបតេយ្យ ……………

ខេត្តក្រចេះ ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! មានទីតាំងល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅក្នុងព្រៃឬស្សី មួយកន្លែង ស្ថិតក្នុង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹក ភ្លួកដី ក្បែរប៉ុស្តិ៍នគរបាល ប៉ុន្តែគ្មានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បង្រ្កាប!នោះទេ។

ទីតាំងល្បែងសុីសង ខុសច្បាប់ របស់ជនជាតិចិន មួយកន្លែងក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ

ភ្នំពេញ ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ របស់ជនជាតិចិន មួយកន្លែង ក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការឲ្យ ក្រុមញៀនល្បែង ប្រុសស្រី ក្មេងចាស់ចូលលេង អនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!

ទីតាំងផ្ទះ មួយកន្លែងក្នុង ខណ្ឌដូនពេញ កំពុងបើកលេងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ បានយ៉ាងរំភើយ! ………………..

ភ្នំពេញ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន! ម្ចាស់ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែង នៅផ្ទះលេខ១៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!