សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ។
Author: adm
អតីតវីរជនកងទ័ព ហៀក ហន់ រស់នៅភូមិកណ្ដាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ងងឹតភ្នែកទាំងសងខាង និងប្រពន្ធឈ្មោះ ហ៊ឹម វ៉ន់ ចាប់ផ្ដើមមានអាការៈងងឹតភ្នែកទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ ព្រះអង្គឌួង
ប្រជាពលរដ្ឋដែលមានជំងឺហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់អតីតវីរៈកងទ័ពនិងប្រពន្ធរស់នៅខេត្តកំពង់ឆ្នាំង ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង។
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកកូរ៉េជាដៃគូសំខាន់ផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញវិនិយោគិនកូរ៉េបង្កើនការវិនិយោគនៅកម្ពុជា
ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសាធារណរដ្ឋកូរ៉េជាដៃគូសំខាន់របស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសវិស័យវិនិយោគ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម Kim Jin-pyo អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
វេទិកាប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ និងប្រធានប្រតិកម្មរហ័សក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួម «វេទិកាប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត និងតំណាងទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន អ្នកជំនាញផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកសារព័ត៌មានជាច្រើនរូប។
ពលរដ្ឋរិះគន់រឿង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកស្ទឹងត្រង់ បណ្តោយឲ្យទីតាំងល្បែងសុីសងមាន់ជល់និងអាប៉ោងខុសច្បាប់ មួយកន្លែង បើកលេងយ៉ាងគគ្រឹកគគ្រេង ………………………
ខេត្តកំពង់ចាម ÷ ទីតាំងល្បែងស៊ីសងមាន់ជល់និងអាប៉ោងខុសច្បាប់ ក្នុងស្រុកស្ទឹងត្រង់ ប្តូពីកន្លែងមួយ ទៅកន្លែងមួយទៀតបានដោយរលូន!(ទី១)នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន .! (ទី២)នៅម្តុំភ្នំត្នោត ឃុំខ្ពបតាងួន .! (ទី៣)នៅចំការស្វាយចន្ទី ស្ថិតនៅភូមិអណ្តូងស្វាយ ឃុំព្រែកកក់ .! ស្ថិតក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!
ទីតាំងបទល្មើសល្បែងមាន់ជល់ខុសច្បាប់ បើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុង.ខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ………………………….
ភ្នំពេញ ÷ ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យសាវជ្រាវ ទីតាំងល្បែងមាន់ជល់ នឹងអាប៉ោងខុសច្បាប់ មួយកន្លែង បើកលេងយ៉ាងគគ្រឹកគគ្រេង នៅផ្លូវរថភ្លើង ម្តុំឈូកវ៉ា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាម ទំនើងចិត្ត។
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
