ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសង មួយកន្លែងក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ បើកលេងយ៉ាងរលូន តែលោក ជា ខេមា អភិបាល ខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ហាក់ដូចនៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាបឡើយ! តើមានហេតុអ្វីទៅ ទាន?

ភ្នំពេញ ÷ បែកធ្លាយថា! ទីតាំងល្បែងសុីសងគ្រប់ប្រភេទ ដូច”កាស៊ីណូ”មួយកន្លែងនៅតាមបណ្តោយផ្លូវព្រះសុធារស ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកលេងយូហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនហ៊ានបង្ក្រាប.!។

បើតាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសង គ្រប់ប្រភេទ ដូច”កាសុីណូ”មួយកន្លែងក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង គេមិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ឬមួយទប់ស្កាត់ និងបង្រ្កាបម្តងណាឡើយ! សង្ស័យមានលាភសក្ការៈ អស់ហើយមើលទៅ.!។

ទីតាំងល្បែងសុីសង គ្រប់ប្រភេទ ដូច”កាស៊ីណូ”មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ ឃើញបើកលេងយូហើយ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ធ្វើឲ្យពលរដ្ឋរស់នៅមានការភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។ បញ្ហានេះហើយដែលពួកគាត់លើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តឬទប់ស្កាត់ និង បង្រ្កាប!កន្លងមកនោះ.!។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសង គ្រប់ប្រភេទដូច”កាស៊ីណូ”មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន !។

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!៕

adm

Leave a Reply

Your email address will not be published. Required fields are marked *