ព័ត៌មានសន្តិសុខសង្គម

ព្រឹកថ្ងៃទី 28 មិថុនាឆ្នាំ 2023 នៅមជ្ឈមណ្ឌលសន្និបាតនិងពិរពណ៌កោះពេជ្រ មានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 26 មិថុនា ឆ្នាំ 2023 និងព្រមទាំងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្នុងពិធីនេះ ។

ព្រឹកថ្ងៃទី 28 មិថុនាឆ្នាំ 2023 នៅមជ្ឈមណ្ឌលសន្និបាតនិងពិរពណ៌កោះពេជ្រ មានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 26 មិថុនា ឆ្នាំ 2023 និងព្រមទាំងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្នុងពិធីនេះ ។

វត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេងៗទៀតក្នុងសំណុំរឿងព្រហ្មទណ្ឌ ចំនួន ៤៧ រឿង ខាងលើនេះមានទម្ងន់សរុប ២៤២ តោន ២៥៧ គីឡូក្រាម ៦១៨.៦០ក្រាម ដែលរួមមាន៖
១.សារធាតុញៀនឈ្មោះ ហេរ៉ូអ៊ីន ទម្ងន់សរុប ១២ គីឡូក្រាម ៧៥០.៨៣ ក្រាម
២.សារធាតុញៀនឈ្មោះ មេតំហ្វេតាម៉ីន ទម្ងន់សរុប ៨៨៧ គីឡូក្រាម ៥១១.៦៦ ក្រាម
៣.សារធាតុញៀនឈ្មោះ អឹមដេអឹមអា (ថ្នាំគ្រវី) ទម្ងន់សរុប ១៥៩ គីឡូក្រាម ៩៣០.២៥ ក្រាម
៤.សារធាតុញៀនឈ្មោះ កេតាមីន ទម្ងន់សរុប ៣ តោន ៧៥៨គីឡូក្រាម ២១.៥៥ក្រាម
៥.សារធាតុញៀនឈ្មោះ នីមេតាហ្សេប៉ាម ទម្ងន់សរុប ១ គីឡូក្រាម ២២៤.៩៨ ក្រាម
៦.កញ្ឆាក្រៀម ទម្ងន់សរុប ២ គីឡូក្រាម ៥១៦.០២ ក្រាម
៧.សារធាតុញៀនឈ្មោះ កេតាមីន + ហាយ ដ្រុកស៊ីលីមីន ទម្ងន់សរុប ១តោន ៨២៧ គីឡូក្រាម ៩៥២ ក្រាម
៨.សារធាតុញៀនឈ្មោះ កេតាមីន + នីមេតាហ្សេប៉ាម ទម្ងន់សរុប ២ គីឡូក្រាម ៥២.៦០ ក្រាម
៩.សារធាតុញៀនឈ្មោះ អឹមដេអឹមអា + កេតាមីន ទម្ងន់សរុប ១៤ គីឡូក្រាម ៩៥៦.៣៤ ក្រាម
១០.សារធាតុញៀនឈ្មោះ អឹមដេអឹមអា + កេតាមីន + មេតំហ្វេតាម៉ីន ទម្ងន់សរុប ៦ គីឡូក្រាម ៨៥៣.៦២ ក្រាម
១១.សារធាតុគីមីផ្សំ ទម្ងន់សរុប ១២២ តោន ៩៨៩គីឡូក្រាម ៤៧៨ ក្រាម
១២.សារធាតុគីមី ទម្ងន់សរុប ២១២តោន ៥៩៧គីឡូក្រាម ២៣៤.៦០ ក្រាម
សរុបសារធាតុញៀន, សារធាតុគីមីផ្សំ, និងសារធាតុគីមីដែលសម្រេចឲ្យកម្ទេចទាំងអស់ ទម្ងន់ ៣៤២តោន ២៥៧គីឡូក្រាម ៦១៨.៦០ក្រាម
-សារធាតុញៀនសរុបចំនួន ៦តោន ៦៧២គីឡូក្រាម ៥១៣.១៧ក្រាម
-សារធាតុញៀន និងសារធាតុគីមីដែលត្រូវកម្ទេចដោយវិធីដុតមានទម្ងន់ ៥តោន ៧១៣គីឡូក្រាម ០៩៩.៤៧ក្រាម
-ល្បាយសារធាតុញៀន និងសារធាតុគីមីផ្សំ សារធាតុគីមីដែលត្រូវកម្ទេចដោយវិធីបន្សាប មានទម្ងន់ ៣៣៦តោន ៥៤៤គីឡូក្រាម ៥១៩.១៣ក្រាម ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *