ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ត្រី បុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មកពីគ្រប់កងឯកភាពទាំង ៧ទីតាំងទូទាំងប្រទេសចំនួន ១ ៨៧៥នាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាសូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធពរជ័យ និងអភិបាលរក្សា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណ ឈ្លាសវៃភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប។

adm

Leave a Reply

Your email address will not be published. Required fields are marked *