ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃច័ន្ទទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៦នឹង០០នាទី បើយោងតាមព័ត៏មានពីមន្ត្រីជំនាញស្រុកភ្នំស្រួច ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
បង្កឡេីងដោយ រថយន្តដឹកកម្មករបេះស្វាយដែលបើកបរបញ្ច្រាសទិសគ្នា ជាមួយរថយន្ដទេសចរណ៍ Prius មួយគ្រឿងទៀត បណ្តាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈជាច្រេីន ក្នុងនោះរបូសធ្ងន់២១ នាក់ ស្រី ០៧ របួសស្រាល ១២ នាក់ មូលហេតុ ជំនាញកំពុងពិនិត្យស្រាវជ្រាវ។
សមត្ថកិច្ចអាជ្ញាធរ មូលដ្ឋានបានកំពុងធ្វេីការជួយសម្របសម្រួលសង្រ្គោះបញ្ជូនទៅមន្ទីរព្យាបាលនិងសង្រ្គោះ មណ្ឌលសុខភាព ដែលនៅគៀកជិត និងពិនិត្យស្ថានភាព បញ្ជូនបន្ដក្នុងករណីធ្ងន់ធ្ងរ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ។
សម្ភារៈខូចខាតរថយន្ត០២គ្រឿងធ្ងន់ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី រីឯអ្នកបេីកបរនៅនឹងកន្លែង កេីតហេតុ៕