ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះ ប្តូរលេងបានពីកន្លែងមួយ ទៅកន្លែងទៀត បានយ៉ាងងាយស្រួល នៅក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ………………………….

ភ្នំពេញ ÷ ម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! អាចប្តូរលេងបាន ពីកន្លែងមួយ ទៅកន្លែងមួយទៀត បានយ៉ាងងាយស្រួល នៅក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ១ និងភូមិសាស្ត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ .!
(ទី១)ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ .!
(ទី២)នៅខាងត្បូងស្រះទឹក ម្តុំដើមប្រេងខ្យល់ និងដើមកាស្យា ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ២ .!
(ទី៣)ត្រង់ចំណុចដីឡូត៍ ខាងត្បូងជាប់មាត់ប្រឡាយ ឈាងខាងលិច បុរីពិភពថ្មី ផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ២ .!
(ទី៤)នៅក្នុងតារាងបាល់ទះ ភូមិថ្មគោល សង្កាត់ចោមចៅ២ .!
(ទី៥)ម្តុំខាងកើតផ្ទះលោកស្រីមេភូមិ ឈាងខាងជើង ការ៉ាសសាំង(តេលា) ក្រោយផ្ទះជួសជុលម៉ូតូ ឈ្មោះ ជាង ធឿន នៅទាល់មុខការ៉ាសជួសជុល រថយន្ត ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ .!
ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹកភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនបង្ក្រាប!

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងល្បែងសុីសង នៅក្នុងភូមិសាស្រ្ត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក៏មិនអាចបើកល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងបែបនេះបានឡើយ!។

ជាកន្លែងនៅរសៀលថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៥.នេះ មានសេចក្តីរាយការណ៍ប្រាប់អង្គភាពសារព័ត៌មានយើងឲ្យបានដឹងថា! ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ ប្តូរពីកន្លែងមួយ ទៅកន្លែងមួយបានយ៉ាងងាយស្រួល នៅក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បង្ក្រាប!បានទៅវិញ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ រួមនឹងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *