ព័ត៌មានសន្តិសុខសង្គម

ឈ្មោះ ឡី បុគ្គលម្នាក់នេះហើយ ដែលជាម្ចាស់ទីតាំងល្បែងសុីសង{បាញ់អាប៉ោង}ខុសច្បាប់ មួយកន្លែងក្នុង ឃុំសឿ ស្រុកមង្គលបូរី ឃើញនៅតែបន្តបើកលេងអនាធិបតេយ្យ ………………….

ខេត្តបន្ទាយមានជ័យ ÷ ទីតាំងល្បែងសុីសង{បាញ់អាប៉ោង}ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកលេងបានដោយរលូន រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! ឈ្មោះ ឡី បុគ្គលម្នាក់នេះ បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង{បាញ់អាប៉ោង}ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឡើយ!។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ឈ្មោះ ឡី បុគ្គលម្នាក់នេះដែលជាម្ចាស់ទីតាំងល្បែងស៊ីសង{បាញ់អាប៉ោង}ខុសច្បាប់ មួយកន្លែងក្នុងភូមិសាស្ត្រខាងលើ កំពុងកៀងគរក្រុមញៀនឲ្យចូលលេងយ៉ាងពេញបន្ទុក {ពោលគឺ}ទីតាំងបនល្បែងមួយនេះ បើកលេងទាំងយប់ ទាំងថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ប្តីខ្លាចប្រពន្ធៗខ្លាចប្តី និងកូនៗពួកគាត់ មានការជ្រុលជ្រួស និងការលេងល្បែងស៊ីសងខុសច្បាប់ ទាំងនោះ ព្រោះថា!ទីណាមានល្បែងសុីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យម ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង{បាញ់អាប៉ោង}ខុសច្បាប់ មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង ស្របតាម គោលនយោបាយភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញកន្លងមក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *