ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ របស់ជនជាតិចិន យីហោ(ជីនសាហ៊យ)មួយកន្លែង នៅលើទឹកដី ខណ្ឌចំការមន បើកលេងយ៉ាងគគ្រឹកគគ្រេង …………….

ភ្នំពេញ ÷ បុគ្គលដែលហ៊ានបើកល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ យីហោ(ជីនសាហ៊យ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មានសេចក្តីរាយការណ៍ប្រាប់អង្គភាពសារព័ត៌មានយើងឲ្យបានដឹងថា! ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ របស់ជនជាតិចិន យីហោ(ជីនសាហ៊យ)មួយកន្លែង នៅលើទឹកដី ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្រ្កាប! ទុកឲ្យទីតាំងបនល្បែងមួយនេះបើកលេងអនាធិបតេយ្យ ទាំងយប់ ទាំងថ្ងៃ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំ នៅពីក្រោយទេនោះ ម្ចាស់ទីតាំងល្បែងសុីសង យីហោ(ជីនសាហ៊យ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ខណ្ឌចំការមន រាជធានីភ្នំពេញ បានឡើយ!

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

រួមនឹង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ របស់ជនជាតិចិន យីហោ(ជីនសាហ៊យ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផង ដើម្បីពង្រឹង សន្តិសុខសង្គម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *