ព័ត៌មានសន្តិសុខសង្គម

ល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ជាច្រើនទូ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ជាន់ទី៤ នៅក្នុងទឹកដី សង្កាត់បឹងត្របែក ខណ្ឌចំការមន កំពុងបើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!ព្រោះខ្លាចបាត់បង់ផលប្រយោជន៍

ភ្នំពេញ ÷ សូមរំលឹកថា:កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លែងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង បានតម្រូវឲ្យបង្រ្កាប!ទីតាំងល្បែងស្រីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព

សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានធ្វើការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបទល្មើសល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែង ទៀតផង។

សេចក្តីរាយការណ៍មកថា: មានល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ជាច្រើនទូ បង្កប់នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ជាន់ទី៤ នៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងពពាក់ពពូន ជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបឡើយ!សង្ស័យជាឆ្នាំងបាយរបស់ អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ផងក៏មិនដឹង!

ករណីទីតាំងល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ នៅក្នុងមូលដ្ឋានខាងលើ បងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ពួកគាត់បានត្អូញត្អែរថា: បញ្ហានេះធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចប្តីនិងកូនមានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនោះ ដែលជាដើមហេតុ!ធើឲ្យអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ កើតមានឡើងដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ។

ជុំវិញករណីនេះ បងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយត្រួតពិនិត្យ និងមានចំណាត់ការទប់ស្កាត់ ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាប!ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ជាច្រើនទូ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ជាន់ទី៤ នៅក្នុងមូលដ្ឋានខាងលើនេះ តាមបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងល្បែងសីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងរាជធានី ខេត្ត ដោយគ្មានការលើកលែង ៕ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣

adm

Leave a Reply

Your email address will not be published. Required fields are marked *