ភ្នំពេញ ÷ សេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ខណៈទីតាំងបនល្បែងមួយនេះ បើកលេងអនាធិបតេយ្យ.!។
ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែងក្នុង ទឹកដី សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ត្រឹមបានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ
ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។
ជុំវិញបញ្ហានេះ ពលរដ្ឋ សំណូមពរដល់ ឯកឧត្តម ឃួង ស្រែង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ និងរបង្រ្កាប! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន .!៕