ខេត្តត្បូងឃ្មុំ ÷ សេចក្តីរាយការណ៍មកថា: បច្ចុប្បន្ននេះបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ នៅក្នុងហាង កាហ្វេ មួយកន្លែងស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែត្រូវប៉ាន់ពួកក្រុមអ្នកញៀនល្បែងបានប្រមូលម្តុំគ្នាចូលលេងយ៉ាងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! ឬមួយដូចពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាឆ្នាំបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ផងទេដឹង!
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរ មានសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
តែចំឡែកទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ នៅក្នុងហាង កាហ្វេ មួយកន្លែងស្ថិតក្នុង ឃុំកោងកាង ស្រុកពញាក្រែក នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលលេងបានទៅដោយរលូន ប៉ុន្តែក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់ដូចជាស្រវាំងភ្នែក សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយ បានជាមើលមិនឃើញ ទើបដើរបញ្ច្រាសទិសផ្ទុយពីគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាលកម្ពុជា ទៅវិញ។
ប្រភពដដែលបន្តទៀតថា: ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋបានលើកឡើងជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។
ជុំវិញពាក់ព័ន្ធទៅនិងទីតាំងបនល្បែងមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋ ក៍៏ដូចជាមហាជនទូទៅ សូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាពិសេស លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ គួរតែចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ នៅក្នុងហាង កាហ្វេ មួយកន្លែងស្ថិតនៅភូមិ ឃុំ ខាងលើនេះផងទាន ៕