ព័ត៌មានស៊ើបអង្កេត

ទីតាំងបនល្បែងសុីសងខ្នាតធំរបស់លោក ពិន តន នៅក្រុងបានលុង នៅតែបន្តបើកលេងបានយ៉ាងរំភើយ

( ខេត្តរតនគីរី ) ÷ស្របពេលនេះរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជុំ!ផ្ទុយទៅវិញ អាជ្ញាធរឬសមត្ថកិច្ចនៅក្រុងបានលុង បែរជានាំគ្នាបើកដៃឲ្យបនល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង ហើយនិង យូគី )ខ្នាតធំមួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ(៧៨. A ) នៅក្នុងចំការស្វាយចន្ទី និងនៅក្នុងចំការកៅស៊ូ របស់លោកពៅ សៀក បានដំណើរការបើកលេងបានយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅក្រុងបានលុង ខេត្តរតនគីរី បែរជា អាជ្ញាធរឬសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាប

ពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចនៅក្រុងបានលុង ជាអ្នកនាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវឲ្យបនល្បែងសុីសងខ្នាតធំមួយនេះបានដំណើរការបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ាន!ចុះមកហាមឃាត់ឬនិងធ្វើការបង្រ្កាបម្តងណានោះឡើយ
ជាក់ស្ដែងបនល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង ហើយនិង យូគី )ខ្នាតធំមួយកន្លែងស្ថិតនៅក្រុងបានលុង បើកលេងយ៉ាងរលូនឬមួយដូចពាក្យពលរដ្ឋបាននាំគ្នារិះគន់ទៅលើ អាជ្ញាធរឬសមត្ថកិច្ច អាចបានទទួលលាភសក្ការៈយ៉ាងច្រើនពីរម្ចាស់ទីតាំងបនល្បែងសុីសងខ្នាតធំមួយនេះហើយមើលទៅ
ប្រភពដដែលបានបន្តថា÷ពលរដ្ឋបានសង្កេតឃើញវង់ល្បែងមួយនេះមានមនុស្សចូលលេងរាប់រយនាក់ក្នុងមួយថ្ងៃៗ ហើយបាននាំគ្នាភ្នាល់ចាក់លុយក្នុងមួយគូចាប់ពី(១.០០០ដុល្លារ)ទៅដល់ (៥.០០០ដុល្លារ)ឯណោះ
ណាមួយទៀតគេបានឃើញមានមនុស្សជាច្រើននាក់នាំគ្នាឈរចាំមើលផ្លូវបិទព័ត៌មានហើយមានអ្នកខ្លះទៀតឈរចាំជាអ្នកសម្របសម្រួល
នេះហើយបានគេហៅថាជាយុទ្ធសាស្ត្រឈ្នះឈ្នះ
ហើយពលរដ្ឋបានឃើញសភាពបែបនេះបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំងខ្លាចថ្ងៃមុខកើតមានអំពើហិង្សាណាមួយទៀតភ័យខ្លាចកើតមានចោរកម្មដូចជាចោរលួចចោរឆក់និងចោរប្លន់ក៏ដោយសារតែកើតមានល្បែងសុីសងខុសច្បាប់ទាំងអស់នេះផងដែរ

សូម ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និង ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី គួរតែមានចំណាត់ការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងបនល្បែងសុីសង(ប្រជល់មាន់និងអាប៉ោង ហើយនិង យូគី )ខ្នាតធំមួយកន្លែងបានដំណើរការបើកលេងស្ថិតនៅភូមិខាងលើនេះដើម្បីនិងធ្វើការបង្ក្រាបឲ្យភូមិឃុំមានសុវត្ថសុភាពទាំង ៩ ចំណុចផងទាន

រាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជុំ!នៅតាមមូលដ្ឋាននានា
ផ្ទុយទៅវិញអាជ្ញាធរឬសមត្ថកិច្ចនៅក្រុងបានលុង បែរជាបណ្ដោយឲ្យទីតាំងបនល្បែងសុីសងខ្នាតធំនៅក្នុងចំការស្វាយចន្ទី និងក្នុងចំការកៅស៊ូមួយកន្លែង ស្ថិតនៅក្រុងបានលុង បើកលេងបានយ៉ាងយ៉ាអនាធិបតេយ្យ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *