ព័ត៌មានស៊ើបអង្កេត

ល្បែងស៊ីសងនៅក្នុងកាស៊ីណូ នៅច្រកអន្តរជាតិភ្នំដិន នៅតែដំណើរការបើកលេងបានយ៉ាងរំភើយ

( ខេត្តតាកែវ) ÷ រាជរដ្ឋាភិបាលកម្ពុជា បម្រាមហាមឃាត់មិនអោយមានការជួបជុំ! ដើម្បីចូលរួមទប់ស្កាត់ជំងឺ កូវីដ ១៩ អោយមានប្រសិទ្ធភាព ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច នៅស្រុកគីរីវង់ បែរជាបណ្ដោយអោយបនល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូ ច្រកអន្ដរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ នៅតែដំណើរការបើកលេងបានយ៉ាងរលូនពុំមានអាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាប

បងប្អូនពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ច នៅស្រុកគីរីវង់ នាំគ្នាភ្នេចភ្នែកបើកភ្លើងខៀវអោយល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូច្រកអន្តរជាតិភ្នំដិនដំណើរការបើកលេងបានយ៉ាងគគ្រឹកគគ្រេងហើយមានឡានសេរីទំនើបបានចូលលេងយ៉ាងកោះករ

សូមឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ
និង ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ គូរតែមានចំណាត់ការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងល្បែងស៊ីសងនៅក្នុងកាស៊ីណូច្រកអន្តរជាតិភ្នំដិន ដើម្បីធ្វើការបង្ក្រាបអោយភូមិឃុំមានសុវត្ថភាព

ស្របពេលនេះរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ប្រាប់ដល់លោកអភិបាលរាជធានីខេត្ត បិទល្បែងស៊ីសងនៅក្នុងកាស៊ីណូទាំងអស់ជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ជំងឺ កូវីដ ១៩ អោយមានប្រសិទ្ធភាព
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកគីរីវង់ បែរជាបណ្ដោយអោយល្បែងស៊ីសងនៅក្នុងកាស៊ីណូច្រកអន្តរជាតិភ្នំដិន មួយកន្លែងនៅ ទឹកដីស្រុកគីរីវង់ បើកលេងបានយ៉ាងគគ្រឹកគគ្រេងទៅវិញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *