ព័ត៌មានស៊ើបអង្កេត

លោក នី មិនធម្មតាមែនហ៊ានបើកល្បែងស៊ីសងកំពុងបើកភ្នាល់លេងខុសច្បាប់មួយកន្លែង នៅស្រុកទឹកឈូ បានដោយរលូន។

កំពត ÷ មិនធម្មតាមែនម្ចាស់ទីតាំងល្បែង(ប្រជល់មាន់បៀរអាប៉ោងហើយនិងយូគី)កំពុងបើកភ្នាល់លេងខុសច្បាប់ បានយ៉ាងអនាធិបតេយ្យមួយកន្លែងនៅភូមិទឹកខៀវ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត អាជ្ញាធរមានសមត្ថកិច្ច ប្រហែលខ្លាចអំណាចម្ចាស់ល្បែងស៊ីសងមួយកន្លែងនេះហើយមើលទៅបានជាមិនហ៊ានធ្វើការការបង្ក្រាប។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋបាននាំគ្នាបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យដឹងថា!មានល្បែងសុីសងខ្នាតធំមួយកន្លែងកំពុងតែបើកភ្នាល់លេងខុសច្បាប់បានយ៉ាងរលូននៅភូមិឃុំខាងលើនេះដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ច ចុះ!មកត្រួតពិនិត្យឬហាមឃាត់ហើយធ្វើការបង្រ្កាបតាមគោលនយោបាយទាំង ៩ ចំណុចភូមិឃុំមានសុវត្ថិភាព។

ជាក់ស្ដែងទីតាំងល្បែង(ប្រជល់មាន់បៀរអាប៉ោងហើយនិងយូគី )កំពុងបើកភ្នាល់លេងនៅភូមិទឹកខៀវ ឃុំម៉ាក់ប្រាំង បានយ៉ាងរលូនឬមួយម្ចាស់បើកល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះបានផ្ដល់ផលប្រយោជន៍ទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅស្រុកទឹកឈូ រួចអស់ហើយមើលទៅ
ចឹងហើយបានជាមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះធ្វើការបង្ក្រាបថែមទាំងបណ្ដោយឲ្យលេងបានយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃតែម្ដង

ប្រភពបានបន្តទៀតថា! ពលរដ្ឋបានសង្កេតឃើញវង់ល្បែងសុីសងមួយនេះបើកលេងយូហើយតែងតែមានមនុស្សចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃហើយនាំគ្នាភ្នាល់ចាក់លុយ ១.គូៗចាប់ពី(២.លានរៀល)ទៅដល់ ( ៣.ពាន់ដុល្លារ)ឯណោះបើមានគូពិសេសអាចលើសនេះទៅទៀត
សព្វថ្ងៃនេះពលរដ្ឋនាំគ្នាព្រួយបារម្ភភ័យខ្លាចកើតនូវអំពើហិង្សាម្យ៉ាងទៀតភ័យខ្លាចកើតមានបទល្មើសផ្សេងៗទៀតគួរឲ្យភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម

យ៉ាងណាក៍ដោយពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ជាពិសេស ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត សូមឯកឧត្តមមេត្តា ចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យកន្លែងទីតាំងបើកល្បែងសុីសងខ្នាតធំកំពុងបើកភ្នាល់លេងខុសច្បាប់នៅភូមិឃុំខាងលើនេះដើម្បីមានវិធានការបង្ក្រាបផងទាន ???
ស្របពេលនេះរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជុំ!នៅតាមមូលដ្ឋាននានាដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩
ឲ្យមានប្រសិទ្ធភាព
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកទឹកឈូនៅតែផ្គើននិងបទបញ្ជាប្រមុខដឹកនាំ សម្តេចតេជោ ហ៊ិន សែន
ហ៊ានម៉េចភ្នែកបើកភ្លើងខៀវឲ្យលោក នី បើកលេងល្បែងសុីសងខុសច្បាប់មួយកន្លែងនៅស្រុកទឹកឈូ បណ្ដោយឲ្យបងប្អូនពលរដ្ឋចូលលេងល្បែងយ៉ាងពពាក់ពពូន ដូចជាមិនខ្លាចឆ្លង ជំងឺ កូវីដ ១៩
បន្តិចសោះហើយមើលទៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *