ព័ត៌មានស៊ើបអង្កេត

បនល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង)ខ្នាតធំនៅស្រុកស្ទឹងត្រង់បើកលេងបានយ៉ាងអនាធិបតេយ្យ

(កុំពង់ចាម) ÷ មានទីតាំងបនល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង)ខ្នាតធំមួយនេះបើកលេងនៅភូមិទើត ឃុំឃ្តើន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាជ្ញាធរឬសមត្ថកិច្ច អត់មានចំណាត់ការបង្រ្កាបទាល់តែសោះ

បងប្អូនពលរដ្ឋនាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកស្ទឹងត្រង់អ្នកធ្មេចភ្នែកបើកភ្លើងខៀវឲ្យទីតាំងបនល្បែងមួយនេះបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ាន!ចុះមកហាមឃាត់ឬនឹងធ្វើការបង្ក្រាប់ម្តងណានោះឡើយឬមួយពាក្យបងប្អូនពលរដ្ឋនិយាយថា÷អាជ្ញធរឬសមត្ថកិច្ចប្រហែលបានទទួលលាភសក្ការៈយ៉ាងច្រើនពីម្ចាស់បនល្បែងមួយនេះហើយមើលទៅ។
ប្រភពបានបន្តទៀតបងបូនពលរដ្ឋបាននាំគ្នារិះគន់ថា÷បើពិតជាចឹងមែននោះពូគាត់ភ័យខ្លាចថ្ងៃមុខកើតមានអំពើហិង្សាណាមួយទៀតខ្លាចកើតមានចោរកម្មដូចជាចោរលួចចោរឆក់និងចោរប្លន់ក៏ដោយសារកើតឡើងល្បែងស៊ីសងទាំងអស់នេះផងដែរ???

ដូច្នេះហើយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នឹងឧត្តមសេនីយ៍ទោ ឯមកុ សល ស្នងការនគរបាលខេត្តកំពង់ចាម គូរតែមានចំណាត់ការក្តៅចាត់កម្លាំងចុះធ្វើការបង្ក្រាបទីតាំងបនល្បែងស៊ីសងខ្នាតធំនៅភូមិខាងលើនេះដើម្បីភូមិឃុំឲ្យមានសុវត្ថភាព

ស្របពេលនេះរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជំុ!ដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩ ឲ្យមានប្រសិទ្ធភាព
ផ្ទុយទៅវិញអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកស្ទឹងត្រង់ បែរជាបណ្ដោយឲ្យបនល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង)ខ្នាតធំបើកលេងបានយ៉ាងអនាធិបតេយ្យទៅវិញ
ចុះបើ ជំងឺ កូវីដ ១៩ ផ្ទុះឡើងតើគិតយ៉ាងណាដែលទៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *