ព័ត៌មានស៊ើបអង្កេត

ឈ្មោះ អួនតាល់ មិនធម្មតាមែនជាម្ចាស់ទីតាំងវង់ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់និងល្បែងគ្រប់ប្រភេទផ្សេងទៀត នៅសង្កាត់អូរចារ – ក្រុងបាត់ដំបង.កំពុងបើកលេងយ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩

(បាត់ដំបង )÷នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១-នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបការប្រមូលផ្ដុំលេងល្បែងភ្នាល់ទឹកភ្លៀងនិងល្បែងគ្រប់ប្រភេទផ្សេងទៀត នៅក្នុងទឹកដីភូមិសាស្រ្តក្រុងបាត់ដំបង រួចម្តងទៅហើយ ស្រាប់តែនៅពេលថ្មីៗនេះមហាជនបាននាំគ្នារិះគន់យ៉ាងខ្លាំងកន្លែងទីតាំងវង់ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុក នៅចំណុចស្រែ.១០០ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មិនទាន់មានវិធានការបង្ក្រាប

ជាក់ស្ដែងនៅរសៀលថ្ងៃទី.១៦ ខែឧសាភា ឆ្នាំ២០២១-នេះបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាលួចខ្សឹបប្រាប់អ្នកសារព័ត៌មានអោយដឹងថា ÷ នៅក្នុងទឹកដី សង្កាត់អូរចារ ក្រុងបាត់ដំបង មានទីតាំងវង់ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់និងល្បែងគ្រប់ប្រភេទផ្សេងទៀត កំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុក ប្រឆាំងទៅនិងបម្រាមរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩, អោយមានប្រសិទ្ធភាព

បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ បីកុំ បីការពារ បម្រាមហាមឃាត់មិនអោយមានការជួបជុំ!ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងមូលដ្ឋាន សង្កាត់អូរចារ ក្រុងបាត់ដំបង បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្ដោយអោយពលរដ្ឋនាំគ្នាចូលទៅលេងល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់យ៉ាងពេញបន្ទុក ចុះបើសិនឆ្លងការរីករាលដាលជំងឺ កូវីដ-១៩ ចេញពីវង់ល្បែងខុសច្បាប់នៅទីកន្លែងនេះតើមានអ្នកណាជាអ្នកទទួលការខុសត្រូវ

ករណីនេះមហាជនបាននាំគ្នាសង្កេតឃើញទីតាំងវង់ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់និងល្បែងគ្រប់ប្រភេទផ្សេងទៀត គេនាំគ្នាចាក់លុយធំៗណាស់សម្រាប់ការភ្នាល់ចាក់លុយចាប់ពី ៣.លានរៀល ទៅដល់ ៥.ពាន់ដុល្លារ ឯណោះ

មហាជនបាននាំគ្នារិះគន់យ៉ាងខ្លាំងកន្លែងទីតាំងវង់ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នៅក្រុងបាត់ដំ បងខេត្តបាត់ដំបង.មិនដូចក្រុង. ខេត្ត.ដទៃឡើយអាចបើកលេងល្បែងយ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩, បានដោយរលូន សព្វថ្ងៃនេះធ្វើអោយពលរដ្ឋនាំគ្នាព្រួយបារម្ភភ័យខ្លាចកើតមានអំពើហិង្សាឬមួយភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។

បងប្អូនប្រជាពលរដ្ឋបានឃើញសភាពបែបនេះ នាំគ្នាអំពាវនាវមកដល់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាពិសេស លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គួរតែមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកន្លែងទីតាំងវង់ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់និងល្បែងប្រភេទផ្សេងទៀតកំពុងបើកលេងនៅភូមិខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញប្រតិបត្តិការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពផងទាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *