ព័ត៌មានស៊ើបអង្កេត

មានអំណាចធំហើយមើទៅម្ចាស់ទីតាំងបើកល្បែងសុីសងខុសច្បាប់ នៅឃុំទន្លេបិទ នៅតែបន្តបើកលេងបានយ៉ាងអនាធិបតេយ្យដដែល?

ត្បូងឃ្មុំ ÷ពិតជាខ្លាំងមែនម្ចាស់ទីតាំងបនល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មានទីតាំងសម្រាប់ប្ដូរលេងជាច្រើនកន្លែង(ទី.១).នៅចំណុចវាលខាងជើងសាលាបឋមសិក្សាព្រែកជីក ស្ថិតនៅភូមិដូនម៉ៅ បើកលេងនៅខាងកើតស្ពានគីសូណា(ទី.២)លេងនៅក្នុងព្រៃឬស្សី ក្បែរឡឥដ្ឋស្ថិតនៅភូមិយាយទេព(ទី.៣)លេងនៅខាងក្រោយវត្តទន្លេបិទ(ទី.៤)លេងនៅអង់តែនក្បែរស្ពានកោង ទីតាំង(ទី.៥)បើកលេងនៅខាងកើតស្ពាន់គីសូណាប្រហែល៥០០.ម៉ែត្រ កន្លែងទាំងអស់នេះហើយដែលម្ចាស់បទល្មើសបាននាំបក្សពួកអ្នកញៀនល្បែងមកផ្លាស់ប្ដូរលេងជារៀងរាល់ថ្ងៃដើម្បីបំភ័ន្តភ្នែកមហាជនកំឲ្យគេដាក់ការសង្ស័យថា!មានបើកល្បែងសុីសងខុសច្បាប់ជាទ្រង់ទ្រាយធំតែម្តងសូមបញ្ជាក់ប្រាប់ថា! កន្លែងផ្លាស់ប្តូរលេងទាំងអស់នេះនៅក្នុងទឹកដី ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ខ្លាចអំណាចម្ចាស់ល្បែងសុីសងមួយកន្លែងនេះហើយមើលទៅបានជាមិនហ៊ានធ្វើការបង្ក្រាប

ប្រភពច្បាស់ការណ៍ពីពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកត្បូងឃ្មុំ ជាអ្នកម៉េចភ្នែកបើកភ្លើងខៀវឲ្យទីតាំងល្បែងស៊ីសងខុសច្បាប់មានទីតាំងសម្រាប់ប្តូរលេងជាច្រើនកន្លែងនៅឃុំទន្លេបិទ បណ្តោយឲ្យពលរដ្ឋលេងល្បែងសុីសងខុសច្បាប់បានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យដោយពុំទាន់មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានចុះមកត្រួតពិនិត្យឬមួយធ្វើការបង្ក្រាបតាមគោលនយោបាយទាំង ៩ ចំណុច ភូមិឃុំមានសុវត្ថិភាពនៅឡើយទេ?

ប្រភពដដែលពីពលរដ្ឋបានឲ្យដឹងថា!នៅភូមិ ឃុំ ពួកគាត់កំពុងកើតមានល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់ការណាមកគេបានសង្កេតឃើញមានមនុស្សផ្លែកៗមុខជាច្រើនអ្នកមកឈរចាំផ្លូវបិទព័ត៌មានហើយអ្នកខ្លះទៀតឈរចាំសម្របសម្រួលនេះហើយគេថាជាយុទ្ធសាស្រ្ត
ឈ្នះ ឈ្នះ

ហើយពលរដ្ឋបានឃើញសភាពបែបនេះជារៀងរាល់ថ្ងៃកំពុងធ្វើឲ្យពូគាត់ព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតគួរឲ្យភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ក៏ដោយសារកើតចេញពីល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះផងដែរ ?

យ៉ាងណាក៏ដោយពលរដ្ឋបាននាំគ្នាធ្វើការអំពាវនាវមកដល់ ឯកឧត្តមជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ពិសេស លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ គួរតែចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យកន្លែងទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់នៅភូមិឃុំខាងលើនេះដើម្បីមានវិធានការចាត់កម្លាំងចុះធ្វើការបង្ក្រាបគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងទាន

ស្របពេលនេះរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជុំ!
ដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩
ឲ្យមានប្រសិទ្ធភាព។
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច ឃុំទន្លេបិទ និងនៅស្រុកត្បូងឃ្មុំ នៅតែផ្គើនប្រមុខដឹកនាំ សម្ដេចតេជោ ហ៊ុន សែន
បែរជាបណ្ដោយឲ្យប្រជាពលរដ្ឋចូលទៅលេងល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់បើកលេងនៅភូមិឃុំខាងលើនេះបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យ បើសិនមានផ្ទុះរីករាល់ដាលឆ្លងជំងឺ កូវីដ ១៩ កើតឡើងតើគិតយ៉ាងណាទៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *