ភ្នំពេញ ÷ ប្រភពបានអះអាងប្រាប់ថា: នៅក្នុង.ផ្សារបឹងត្របែកផ្លាហ្សា ជាន់ទី៤ មានបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ កំពុងគៀងគរនិងបង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរទាំងចាស់និងក្មេងៗក្រោមអាយុ១៥.ឆ្នាំ បានឃើញនាំគ្នាចូលលេងយ៉ាងអនាធិបតេយ្យដូច្នេះ (សូមបញ្ជាក់)ទីតាំងបនល្បែងនេះស្ថិតក្នុងទឹកដី.សង្កាត់បឹងត្របែក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបឡើយ!សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍
គួររំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.ទើបតែកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាលរាជធានី.ទាំង២៥.ខេត្ត.ក្រុង. ដែលតម្រូវឲ្យបង្ត្កាប!ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន. ស្រុក.ក្រុង.ខេត្ត.ណាដែលមិននាំគ្នារទប់ស្កាត់ និងបង្រ្កាប!ទីតាំងបទល្មើសល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហា ប្រឈមនិងបាត់បង់ពីតំណែង ទៀតផង។
ដោយឡែងករណីល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ កំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងគ្រួសារជាខ្លាំងខ្លាច ប្តីនិងកូនៗពួកគាត់ ផុងខ្លួននិងការលេងល្បែងទាំងនេះ នេះហើយដែលជាដើមចម ធ្វើឲ្យបញ្ហាអសន្តិសុខ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។
សេចក្តីរាយការណ៍មកថា: ទីតាំងបនល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទនៅក្នុង.ផ្សារបឹងត្របែកផ្លាហ្សា ជាន់ទី៤ ស្ថិតក្នុងទឹកដី.ខណ្ឌចំការមន ឃើញដំណើរបើកលេងជារៀងរាល់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន មិនដែលឃើញចុះប្រតិបត្តិការបង្រ្កាប!តាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅឡើយទេ? គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចត្រូវថ្នាំសណ្ដំ.ឬមួយបានទទួលលាភសក្ការៈពីម្ចាស់បនល្បែងខាងលើនេះផងក៍មិនដឹង?
ដូច្នេះហើយប្រជាពលរដ្ឋក៍ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះ តាមបទបញ្ជា របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ៕ ទី២៦ ខែមករា ឆ្នាំ២០២៣.នេះ