ព័ត៌មានសន្តិសុខសង្គម

ទីតាំងបនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងជាច្រើនកន្លែងស្ថិតក្នុង.ឃុំ ចំនួន៤ ក្នុង.ស្រុកអូររាំងឪ ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង .!!

ខេត្តត្បូងឃ្មុំ ÷ គួររំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.ទើបតែកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាលរាជធានី.ទាំង២៥.ខេត្ត.ក្រុង. ដែលតម្រូវឲ្យបង្ត្កាប!ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន. ស្រុក.ក្រុង.ខេត្ត.ណាដែលមិននាំគ្នាធ្វើការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបទល្មើសល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហា ប្រឈមនិងបាត់បង់ពីតំណែង ទៀតផង។

បើតាមសេចក្តីរាយការណ៍បានប្រាប់ថា: ទីតាំងបនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ជាច្រើនកន្លែង 👉 មាន ..
(ទី១)ភូមិទួលតាហោ ឃុំគង់ជ័យ .
(ទី២)ភូមិទំពាំងបង្កង់ ឃុំព្រះធាតុ
(ទី៣)ភូមិក្បាលអូរ ឃុំទួលសុភី
(ទី៤)ភូមិជ្រៃតាសូរ ឃុំអំពិលតាពក ស្ថិតក្នុង.ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាំគ្នាបើកលេងស្រែកហ៊ោរកញ្ជៀវយ៉ាងអនាធិបតេយ្យ មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះបង្រ្កាបឡើយ!សង្ស័យមើលងាយសមត្ថភាព លោក វង់ សុភី អធិការនគរបាលស្រុកអូររាំងឪ ទើបឡើងកាន់តំណែងថ្មីៗផងក៏មិនដឹង?

ប្រភពបានបន្តទៀតថា: ទីតាំងបនល្បែងសុីសងខុសច្បាប់ ជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ ឃើញនាំគ្នាបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកអូររាំងឪ ហាក់ដូចរក្សាភាពស្ងៀមស្ងាត់ នាំគ្នាផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅវិញ។

ពាក់ព័ន្ធករណីទីតាំងបនល្បែងសុីសងស្ថិតក្នុងភូមិសាស្រ្តខាងលើ ប្រជាពលរដ្ឋដាក់ការ.សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានត្រូវថ្នាំសណ្ដំ ឬមួយបានទទួលលាភសក្ការៈ ពីម្ចាស់បើកបនល្បែងខុសច្បាប់ខាងលើនេះ រួចអស់ហើយផងក៏មិនដឹង? បាននាំគ្នាមិនហ៊ានទប់ស្កាត់ ជាហេតុ!ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងគ្រួសារ ភ័យខ្លាច ប្តីនិងកូនៗពួកគាត់ ផុងខ្លួននិងការលេងល្បែងទាំងនេះ នេះហើយដែលជាដើមចម ធ្វើឲ្យបញ្ហាអសន្តិសុខ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ (ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។

ដូច្នេះហើយប្រជាពលរដ្ឋ ក៍ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាពិសេស ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមចាត់វិធានការបង្ក្រាប!ទីតាំងបនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ បើកលេងជាច្រើនកន្លែងតាមបណ្តាល ឃុំ មួយចំនួនស្ថិតក្នុង.ស្រុកអូររាំងឪ នៅក្នុងមូលដ្ឋានខាងលើនេះ តាមបទបញ្ជា របស់ សម្តេចតេជោ ហ៊ុនសែន ៕ ទី២៦ ខែមករា ឆ្នាំ២០២៣.នេះ

adm

Leave a Reply

Your email address will not be published. Required fields are marked *