ព័ត៌មានស៊ើបអង្កេត

ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនៅស្រុកកំពង់ត្របែក កំពុងបើកភ្នាល់លេងបានយ៉ាងអនាធិបតេយ្យ

ខេត្តព្រៃវែង ÷មានទីតាំងបើកលេងល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយកន្លែងកំពុងបើកភ្នាល់លេងបានយ៉ាងរលូនស្ថិតនៅភូមិព្រៃគុុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អាជ្ញាធរឬសមត្ថកិច្ច មិនមានវិធានការការបង្ក្រាប

តាមសេចក្តីរាយការណ៍ពីពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកកំពង់ត្របែក ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវឲ្យទីតាំងបើកលេងល្បែងសុីសងខុសច្បាប់កំពុងបើកភ្នាល់លេងបានយ៉ាងរលូនដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចុះត្រួតពិនិត្យដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយទៃង ៩ ចំណុច ភូមិឃុំមានសុវត្ថិភាព

ជាក់ស្ដែងទីតាំងបើកលេងល្បែងសុីសង(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយកន្លែងស្ថិយនៅភូមិព្រៃគុយ ឃុំគោខ្ចក កំពុងបើកលេងយ៉ាងពពាក់ពពូន
ប្រភពដដែលបានឲ្យដឹងថា!បងប្អូនពលរដ្ឋរស់នៅក្បែរទីតាំងបើកលេងល្បែងនិងអ្នកញៀនល្បែងទាំងនោះបានឮសម្តីម្ចាស់បើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះបាននិយាយប្រាប់ពួកគាត់ថាកំភ័យធ្វើអីនាំគ្នាលេងទៅខ្ញុំបានរត់ការពីក្រោមទៅដល់លើរួចអស់ទៅហើយបើ អាជ្ញាធរមានសមត្ថកិច្ច ចុះមកកន្លែងខ្ញុំគេផ្ដល់ដំណឹងឲ្យមុនហើយកុំភ័យធ្វើអី
បងប្អូនពលរដ្ឋបានឮបានឃើញសភាពបែបនេះធ្វើឲ្យពួកគាត់នាំគ្នាព្រួយបារម្ភភ័យខ្លាចកើតនៅអ៊ំពីរចោរកម្មនិងបទល្មើសផ្សេងៗទៀតគួរឲ្យភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម

យ៉ាងណាក៍ដោយបងប្អូនពលរដ្ឋបាននាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេស ឧត្តម សេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្តៃវែង គួរតែមានចំណាត់ការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យ កន្លែងទីតាំងបើកលេងល្បែងស៊ីសងខុសច្បសប់មួយកន្លែង កំពុងបើកភ្នាល់លេងនៅភូមិខាងលើនេះ ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបដើម្បីឲ្យភូមិឃុំមានសុវត្ថិភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *