( ភ្នំពេញ) ÷ មានទីតាំងល្បែងសុីសងប្រជល់មាន់និងអាប៉ោងដ៍ធំកំពុងដំណើរការបើកលេងភ្នាល់លួចលាក់លេងខុសច្បាប់មួយកន្លែងចូលតាមផ្លូវលំផ្ទះសំណាក់សុខា ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឫមួយអាជ្ញាធរមានសមត្ថកិច្ច ប្រហែលជាខ្លាចបារមីម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយបានជាបណ្តោយឲ្យបើកលេងបានជាមិនហ៊ានធ្វើការបង្រ្កាបើកលេងយ៉ាងរលូន
តាមប្រភពច្បាស់ការពីពលរដ្ឋហើយនិងមេការមើលខុសត្រូវនៅបនល្បែងទីនោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមុនបើកលេងនៅខណ្ឌឫស្សីកែវម្តងហើយប៉ុន្តែក្រោយមកអាជ្ញាធរមានសមត្ថកិច្ចនៅខណ្ឌឫស្សីកែវបានចុះបង្រ្កាបឈប់ឲ្យលេង ស្រាប់តែឥឡូវគេបានឃើញម្ចាស់បនល្បែងមួយនេះបាននាំបក្សពួកមកបើកលេងល្បែងប្រជល់មាន់និងអាប៉ោងភ្នាល់លេងខុសច្បាប់នៅភូមិចំបក់មាស ខណ្ឌជ្រោយចង្វារវិញម្តងប្រភពដដែលបានបន្តទៀតថាពលរដ្ឋបាននាំគ្នាលើកឡើងថាតាំងពីភូមិពួកគាត់កើតមានល្បេងសុីសងកាលណាមកដូចជាមានសភាពរញ៉េរញ៉ៃដូច្នេះហើយធ្វើឲ្យពួកគាត់ភ័យខ្លាចក្រែងកើតមានអំពើហិង្សាថ្ងៃណាមួយមិនខាននោះឡើយ
បងប្អូនពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាល រាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាល នៃគណអភិបាល ខណ្ឌជ្រោយចង្វារ មេត្តាមានចំណាត់ការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យនៅទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោងភ្នាល់លេងខុសច្បាប់នៅភូមិខាងលើនេះហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តទាំងអស់ឈប់ឲ្យកើតមានល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែណាទៀត អាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានចំណាត់ការចាត់កម្លាំងជំនាញចុះមកធ្វើការបង្រ្កាបឲ្យខានតែបានដើម្បីភូមិឃុំឲ្យមានសុវត្ថភាព៕

