ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀនដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបានដកហូតទម្ងន់៦.៧៧៧,១១ក្រាម ស្មើជាង៦គីឡូក្រាមនៅក្នុងក្រុងប៉ោយប៉ែត!!!

បន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបាដកហូតទម្ងន់៦.៧៧៧,១១ក្រាមស្មើជាង៦គីឡូក្រាមត្រូវបានបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀន នៃក្នុងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ជនសង្ស័យប្រុស.ស្រី ដែលត្រូវឃាត់ខ្លួន២នាក់មាន១.ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ២.ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកផ្ទាល់បានដឹកនាំកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់រថយន្តម៉ាក់តូយោតាព្រូសពណ៌ស១គ្រឿងពាក់ផ្លាក់លេខភ្នំពេញ2BY.3724បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនទម្ងន់៦.៧៧៧,១១ក្រាម ក្នុងនោះមាន១.ម្ស៉ៅម៉ត់សថ្លា(MDMA)១ថង់ស្មើ២,១១ក្រាម ២.ថ្នាំកញ្ចប់រូបទំពាំងបាយជូរចំនួន៥០០កញ្ចប់ស្មើ៤.៤៧០ក្រាម ៣.ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះចំនួន៥០០កញ្ចប់ស្មើ២.៣០៥ក្រាម ៤.ទូរស័ព្ទ២គ្រឿងដែលបង្ក្រាប់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់និងរឹបអូសគ្រឿងញៀនទម្ងន់៦.៧៧៧,១១ក្រាមស្មើជាង៦គីឡូក្រាមនិងរថយន្ត១គ្រឿងជាមធ្យោបាយដឹកជញ្ជូនក្រោយបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *