ព័ត៌មានសន្តិសុខសង្គម

ឆ្លងចរន្តអគ្គីសនីឆេះផ្ទះ​ មួយកន្លែងអស់ទាំងស្រុង​ និងបណ្តាលឲ្យស្ត្រីម្នាក់ជាពិការស្លាប់​ នៅខណ្ឌដង្កោ, នគរបាលប្រើប្រាស់រថយន្ត០៣គ្រឿង ទើបរលត់

(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់បងប្អូនប្រជាពលរដ្ឋ មួយកន្លែង បានឆេះខូចខាតសម្ភារៈផ្ទះអស់ទាំងស្រុង ក្នុងបណ្តាលឲ្យស្ត្រីជាជនពិការម្នាក់ស្លាប់នៅក្នុងផ្ទះ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង​ ១និង៣០នាទីយ​ប់​រំលងអាធ្រាត ថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្លូវព្រៃស​ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង​ ០៨ម៉ែត្រគូ​ប​ និងរថយន្តជំនួយមកពីក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីរនឹង០៦ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់​ ថ្មក្រោមឈេីលេី ទំហំ​ ​(៧ម៉ែត្រ​ គុណ​ ៧ម៉ែត្រ)​ បានឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង​ ២និង៥៧នាទីយប់រំលងអាធ្រាត ក្នុងនោះបានបណ្តាលឲ្យស្ត្រីម្នាក់ដែលជាជនពិការបានស្លាប់នៅក្នុងផ្ទះ។ រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *