ល្បីថា: ក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើ ចេញពីស្រុកអូររាំង និងស្រុកកែវសីមា យកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរភើយ! អាជ្ញាធរនិងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប!

មណ្ឌលគិរី ÷ ឃើញថាបានស្ងប់ស្ងាត់មួយរយ: ប៉ុន្តែឥឡូវនេះ ក្រុមឈ្មួញឈើ កំពុងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើ ចេញពីស្រុកអូររាំង យកទៅលក់នៅប្រទេសវៀតណាមសារជាថ្មី រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញ បានរក្សាស្ងៀមស្ងាត់ មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ!ឬមួយអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះត្រូវថ្នាំសណ្តំដេកលក់អស់ហើយ!បានមិនដឹង!

បើតាមប្រជាពលរដ្ឋរាយការណ៍មកថា: ឈ្មោះ លីន និងចែសក់ក្រហម បុគ្គលនេះហើយជាក្រុមឈ្មួញឈើ ដ៍ធំ ថ្មីៗនេះកំពុងនាំគ្នាសម្រុកដឹកជញ្ជួនផលអនុផលព្រៃឈើខុសច្បាប់ ចេញពីស្រុកអូរាំងនិងស្រុកកែវសីមា ដើម្បីយកទៅលក់នៅប្រទេសវៀតណាម តាមតែអំពើចិត្ត សង្ស័យក្រុមឈ្មួញឈើខុសច្បាប់ទាំងនោះ បានឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធជាមួយ អាជ្ញាធរនិងសមត្ថកិច្ចជំនាញ នៅតាមដងផ្លូវ និងនៅតាមច្រកព្រំដែន រួចអស់ហើយទើបក្រុមឈ្មួញឈើទាំងនោះ ហ៊ានដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ យកទៅលក់នៅប្រទេសវៀតណាម យ៉ាងសុខស្រួល។

ប្រភពដដែលពីប្រជាពលរដ្ឋបាននាំគ្នាដាក់សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចជំនាញ ជាពិសេស មន្ត្រីបរិស្ថាន លោក ស៊ីថា នាយករងដែនសីមា និងលោក ឈាង ណាក់ នាយផ្នែកសង្កាត់រដ្ឋបាលព្រៃឈើ ជាអ្នកបើកដៃឲ្យក្រុមឈ្មួញឈើ ទាំងនោះធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ចេញពីដែនការគ្រប់គ្រងរបស់ខ្លួន យកទៅលក់នៅប្រទេសវៀតណាម តាមចិត្ត ។

ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការថ្នាក់ជាតិ និងឯកឧត្តម ថង សាវុធ អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី រួមទាំង ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនឹករបាលខេត្តមណ្ឌលគិរី និងឧត្តមសេនីយ៍ត្រី ហែម បូណាវ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សូមមានវិធានការទប់ស្កាត់ និងបង្ក្រាប!បទល្មើសផលអនុផលព្រៃឈើ កំពុងរងការកាប់បំផ្លាញ នៅក្នុងតំបន់មូលដ្ឋានខាងលើនេះផង បើបណ្ដោយឱ្យឧក្រិដ្ឋជនខាងលើ ពិតជារលាយហិនហោចអស់ហើយធនធានធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *