ព័ត៌មានសន្តិសុខសង្គម

រថយន្តធុនធំដឹកដើមដំឡូងមីផ្ទុះកង់ក្រឡាប់ផ្ងារជើង ស្លាប់មនុស្ស២នាក់ និងអ្នករងរបួសចំនួន៣នាក់ នៅក្រុងសែនមនោរម្យ-មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចឲ្យដឹងថា រថយន្តធុនធំដឹកដើមដំឡូងមី០១គ្រឿង បានផ្ទុះកង់ពេលដែលឡើងចំណោតហើយរេចង្កូតក្រឡាប់បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួស ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ១៧ធ្នូ ម្សិលមិញនៅក្នុងភូមិពូលូ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តម​ណ្ឌ​ល​គិរី។

រថយន្តក្រឡាប់ដែលមានផ្ទុកមនុស្សចំនួន៥នាក់ នៅលើនោះ រថយន្តនេះម៉ាកហ៊ីយ៉ាន់ដាយ ៥តោន ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ 3F.0095 ដឹកដើមដំឡូងមីពីខេត្តស្វាយរៀងមកឱ្យកសិករនៅភូមិ-ឃុំកើតហេតុខាងលើ ។

ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖
១/យ៉េន ខេន ភេទប្រុសអាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរមាស់ហែក ឃុំអំពិល ស្រុករមាសហែក ខេត្ត​ស្វាយរៀង (ស្លាប់),។
២/ ញ៉ ហាក់ ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្ត​ស្វាយរៀង (ស្លាប់)។
៣/ នន់ ឈៀន ភេទ​ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់​នៅភូមិមុនីប្រឹក្សា ឃុំត្រល់ ស្រុករមាសហែក ខេត្តស្វាយរៀង(របួស)។
៤/ សែម រដ្ឋា ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក (រងរបួស ) រស់នៅភូមិ មន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀង។
៥/តុង ពេជ្រ អាយុ​៣៦ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិពូរប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (រងរបួស​) ។

ក្រោយហេតុការណ៍សាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *