ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋនៅក្នុងមូលដ្ឋាន ផ្ទុះការរិះគន់ យ៉ាងខ្លាំង ពាក់ព័ន្ធ ទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់”តាមអនឡាញ នៅក្នុង ឃុំចាក់ទីង ស្រុកបរកែវ កំពុងបើកលេងរីកដូចផ្សិត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!

ខេត្តរតនគិរី ÷ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ឃិតខំកាត់បន្ថយ ភាពក្រីក្រ ជូនដល់ ប្រជាពលរដ្ឋនូវទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព! ប៉ុន្តែ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកបរកែវ ខេត្តរតនគិរី បែរជា.បណ្តោយឲ្យកើតមានបទល្មើសបនល្បែងសុីសង គ្រប់ប្រភេទ តាមអនឡាញ នៅក្នុងមូលដ្ឋាន របស់ខ្លួន បើកលេងយ៉ាងពេញបន្ទុក .!។

សេចក្តីរាយការណ៍មកថា! មានទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់”តាមអនឡាញ ស្ថិតនៅភូមិទួយ ឃុំចាក់ទីង ស្រុកបរកែវ ខេត្តរតនគិរី បាននាំគ្នាបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប.!។

ប្រភពដដែលបានបន្តទៀតថា! ទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់”តាមអនឡាញ នៅក្នុងទឹកដី ឃុំចាក់ទីង ស្រុកបរកែវ ភាពអសកម្ម របស់ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្នុងការអនុវត្តទប់ស្កាត់ និងបង្ក្រាប! ខណៈបនល្បែងខុសច្បាប់ បើកលេងអនាធិវតេយ្យ ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! ម្ចាស់ទីតាំងបនល្បែងនេះ ផ្តល់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។

បានទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់”តាមអនឡាញ ដែលមានទីតាំងនៅក្នុងមូលដ្ឋានខាងលើ បើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអសន្តិសុខ និងភ័យខ្លាច ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីសុវត្ថិភាព គ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម.!។

ហេតុ!នេះហើយ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅនាំគ្នាលើកឡើងថា! ឯណាទៅ.ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! កន្លងមកនោះ .!។

អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគីរី ជាពិសេស ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី គួរតែចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ និងធ្វើការបង្រ្កាប! ទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់”តាមអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង .!។

សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យ គណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ? និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។

adm

Leave a Reply

Your email address will not be published. Required fields are marked *