ព័ត៌មានសន្តិសុខសង្គម

ម្ចាស់(កាស៊ីណូ.អូរនាង)មួយកន្លែងស្ថិតក្នុងទឹកដី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ បៀរ និងអាប៉ោងខុសច្បាប់ មិនខ្លាចអ្វីឡើយ! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប ព្រោះខ្លាចបាត់បង់ផលប្រយោជន៍

ខេត្តបន្ទាយមានជ័យ ÷ ទោះបីអ្នកសារព័ត៌មានបានចុះផ្សាយយ៉ាងព្រោងព្រាតពាក់ព័ន្ឋម្ចាស់(កាស៊ីណូ.អូរនាង)មួយកន្លែងនៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកដៃឲ្យពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងជល់មាន់ បៀរ និងអាប៉ោងខុសច្បាប់ យ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ .!!

បើតាមប្រជាពលរដ្ឋរាយការណ៍មកថា÷ ទីតាំងបនល្បែងនៅក្នុង(កាស៊ីណូ.អូរនាង)ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ឃើញដំណើរការបើកលេងជារៀងរាល់ថ្ងៃ សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អាចត្រូវថ្នាំសណ្ដំ ឬមួយបានទទួលាភសក្ការ: យ៉ាងច្រើនពីម្ចាស់បនល្បែងនៅក្នុង(កាស៊ីណូ)ខាងលើនេះហើយ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបឡើយ ..!!

បើយោងតាមច្បាប់,ស,ជ,ណ,ដែលចេញដោយទីស្តីការគណ:រដ្ឋមន្រ្តី ដែលបានអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តក្នុង(កាស៊ីណូ) តែប៉ុណ្ណោះ រាល់ល្បែងជល់មាន់ បៀរ និងអាប៉ោង ឬបក្សីកីឡាផ្សេងៗទៀត មិនបានអនុញ្ញាតនោះទេ! ម្យ៉ាងទៀតភ្ញៀវខ្មែរមិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែង ភ្នាល់ ដាក់ប្រាក់ គឺដាច់ខាត តែដោយឡែកម្ចាស់(កាស៊ីណូ.អូរនាង)មួយកន្លែងស្ថិតក្នុងទឹកដី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភភ័យខ្លាច ប្តីនិងកូនៗពួកគាត់ ផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឲ្យកើតមានអំពីបញ្ហាអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

គួររំលឹកថាកាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022 – កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ អភិបាលរាជធានី.ទាំង25.ខេត្ត.ក្រុង.បង្រ្កាប ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ដាច់ណាត់ទៀតថា បើមាន អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានក្នុង ស្រុក.ក្រុង.ខេត្ត.ណាមិនទប់ស្កាត់ និងបង្រ្កាប ទីតាំងបនល្បែងសុីសងខុសច្បាប់ នៅតាមមូលដ្ឋានរបស់ខ្លួនទេ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ពាក់ព័ន្ធករណីបនល្បែងសុីសងខុសច្បាប់នៅក្នុង(កាសីណូ.អូរនាង)ស្ថិតក្នុងទឹកដី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋបាននាំគ្នាសង្ឃឹមថា លោក អ៊ុំ រាត្រី ជាចៅហ្វាយ ខេត្តបន្ទាយមានជ័យ ជាពិសេស លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងចាត់វិធានការបង្រ្កាបទីតាំងបនល្បែងជល់មាន់ បៀរ និងអាប៉ោងខុសច្បាប់ នៅក្នុង(កាស៊ីណូ)មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះដើម្បីឲ្យស្របតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ផងទាន៕ថ្ងៃទី11 ខែមករា ឆ្នាំ2023.នេះ

adm

Leave a Reply

Your email address will not be published. Required fields are marked *