ព័ត៌មានជាតិ

រដ្ឋាភិបាលរៀបចំច្បាប់អន្តោប្រវេសន៍ថ្មី សម្រាប់គ្រប់គ្រងជនបរទេសចេញ-ចូលកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលបានកម្ពុជាតាមរយៈក្រសួងមហាផ្ទៃចាប់ផ្តើមរៀបចំសេចក្តីព្រៀងច្បាប់ព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី ដើម្បីជំរុញដល់ការគ្រប់គ្រង់ជនបរទេសដែលចេញចូលនៅក្នុងប្រទេសកម្ពុជា ឱ្យមានប្រសិទ្ធខ្ពស់បន្ថែមទៀត ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា មូលហេតុដែលមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍សារជាថ្មីនេះ គឺដោយសារតែច្បាប់ដែលយើងមាននោះ (តាំងពីឆ្នាំ១៩៩៤) នៅមានចំណុចខ្វះខាត ហើយការអនុវត្តច្បាប់ដែលមានស្រាប់កន្លងមក ក៏ជួបនូវបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានការគិតគូរឡើងវិញ ។

សម្តេចបន្តថា ការធ្វើវិសោធនកម្មច្បាប់នេះ ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍នេះជាថ្មី ក៏ដូចជាស្នើសុំឲ្យមានកិច្ចប្រជុំជាមួយមន្ត្រីពីស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានសត្យានុម័ត ក្នុងការអនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិទាំងមូល ។

សម្តេចបន្ថែមថា កន្លងមក ការអនុវត្តច្បាប់ និងការគ្រប់គ្រងជនបរទេសទាំងឡាយដែលចេញចូលក្នុងប្រទេសកម្ពុជា មានលក្ខណៈម៉ត់ចត់ និងប្រកបដោយភាពជោគជ័យ ដោយស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានខិតខំដោះស្រាយបញ្ហានានាតាមសភាពការណ៍ជាក់ស្ដែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ ។

ច្បាប់ស្តីពីអន្តោប្រវេសន៍នៃកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូបនៅលើទឹកដីក្នុងប្រទេសកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងប្រទេសកម្ពុជាកម្ពុជា។ ព្រមជាមួយគ្នានេះ ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *