ព័ត៌មានជាតិ

កុំធ្វេសប្រហែសឱ្យសោះបងប្អូន ក្រសួងប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ០៧នាក់ នៅព្រឹកថ្ងៃទី២៩ កក្កដានេះ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវី-១៩ ថ្មី ០៧នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩សរុបកើនឡើងដល់ ២៣៣នាក់ ។

ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ឱ្យទៀតថា អ្នកជំងឺ៧នាក់ដែលទើបរកឃើញថ្មី គឺជាបុរសជនជាតិខ្មែរទាំង​ ០៧នាក់ ក្នុងនោះមានក្រុមមួកខៀវអង្គារសហប្រជាជាតិចំនួន០៤នាក់ និង ក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់ ។ បច្ចុប្បន្ន អ្នកជំងឺទាំង០៧នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ សរុប ២៣៣នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៨៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៥៤នាក់ (ស្រី ៤០នាក់ និងបុរស១១៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួនសរុប៧៧នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *