ព័ត៌មានជាតិ

កម្ពុជាជាប់ ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការគ្រប់គ្រងកូវីដ-១៩ បានល្អជាងគេ ——

(សេណេហ្កាល់)៖ របាយការណ៍ វាយតម្លៃស្ដីពីសន្ទស្សន៍ ស្ថានភាពធ្ងន់នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal) បានបង្ហាញថា៖ ប្រទេសកម្ពុជា បានឡើងមកឈរ នៅលើកំពូលតារាង ដោយជាប់ចំណាត់លេខ១ កម្រិតពិភពលោក ក្នុងនាមជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ។
បើតាមរបាយការណ៍ខាងលើដដែល កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់លេខ១ កម្រិតពិភពលោក នៅក្នុងចំណោមប្រទេស១៦៦ ក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ តាមពីក្រោយដោយ ប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ។ ចំណែកឯប្រទេសដែលជាប់ចំណាត់ថ្នាក់ ខ្សោយជាងគេរួមមាន៖ ប្រទេសអាហ្រ្វិកខាងត្បូង, លីតតូនី, អេស្ប៉ាញ និងប្រទេសក្រិក។
ការដាក់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងជារៀងរាល់សប្ដាហ៍ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ដែលករណីឆ្លង COVID-19 មួយចំនួន ត្រូវបានរកឃើញ ក្រោយរដ្ឋមន្ត្រីការបទេស ប្រទេសហុងគ្រីឆ្លង COVID-19 បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា។
ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ក៏បានទទួលស្គាល់ផងដែរពីប្រសិទ្ធភាព ការដាក់ចេញ និងអនុវត្តនូវវិធានការ របស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ ការធ្វើចត្តាឡីស័កចំពោះអ្នកមកពីបរទេស, បិទសាលារៀន, រោងភាពយន្ត, សាលកីឡា, យុទ្ធនាការផ្សព្វផ្សាយព័ត៌មានយល់ដឹងពី COVID-19, ការចែកចាយម៉ាស និងការបញ្ចេញអត្តសញ្ញាណ អ្នកឆ្លងដើម្បីងាយស្រួល គ្រប់គ្រងស្ថានការណ៍ជាដើម។
គួររំលឹក​ថា ៖កាលពីខែវិច្ឆិកាកន្លងទៅ របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal) បានវាយតម្លៃកម្ពុជា ជាប់ចំណាត់លេខ៣ កម្រិតពិភពលោក និងលេខ១ ក្នុងទី្វបអាស៊ី ក្នុងនាមជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ តាមពីក្រោយប្រទេស សាំងឃីត និងណេវីស (Saint Kitts and Nevis) ដែលជាប់ចំណាត់ថ្នាក់លេខ១ និងប្រទេសស៊ីស្ហែល (Seychelles) ឈរនៅលេខរៀងទី២៕


ប្រភព​៖ freshnews

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *