ព័ត៌មានជាតិ

ព្រះមហាក្សត្រដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន២៨រូប ក្នុងនោះ មានលោកផ្កាយ២ អ៊ាវ ចំរើន អតីតស្នងការនគរបាលខេត្តកណ្តាល ផងដែរ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជាប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញព្រះរាជក្រឹត្យមួយ ដាក់អោយចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃចំនួន២៨រូប។ក្នុងនោះក៏មានលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អតីតស្នងការនគរបាលខេត្តកណ្តាលផងដែរ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ត្រូវបានផ្លាស់ចេញពីស្នងការនគរបាលខេត្តកណ្តាល និងឡើងតំណែងជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន។

ចំណែកលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្តកណ្តាល ត្រូវឡើងតំណែងជាស្នងការនគរបាលខេត្តកណ្តាល ជំនួសលោក អ៊ាវ ចំរើន ។

នេះបើយោងតាមប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *