ព័ត៌មានជាតិ

រថយន្តក្រុងជាង ៤០០គ្រឿង បានដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃជាង ៨ម៉ឺននាក់ ទៅស្រុកកំណើត និង ត្រលប់មក ភ្នំពេញវិញ ………………………………

(ភ្នំពេញ)៖ កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុក កំណើត តាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ខែមេសា ។ នេះបើតាមការបញ្ជាក់របស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ ។

លោក ម៉េត មាសភក្តី បានបន្តថា បានកត់សម្គាល់ថា ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជាង៨ម៉ឺននាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើន ឡើង ជាង ២ម៉ឺននាក់ ស្មើ៣៥% បើប្រៀបធៀបទៅនឹងការដឹកជញ្ជូន កាលពី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣ ។ ខេត្តដែលមានពលរដ្ឋ ជិះរថយន្ត ក្រុងទៅច្រើនមានចំនួន ២ខេត្ត រួមមានខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងនោះខេត្តសៀមរាប មានចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ និងខេត្តបាត់ដំ បង មានចំនួនជាង ១ម៉ឺននាក់ ។

អ្នកនាំពាក្យរូបនេះបន្តថា ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរនៅក្នុង អំឡុង ពេល ពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់ សម្គាល់ នោះទេ ពោលគឺការដឹកជញ្ជូនបានដំណើរការដោយ រលូនប្រកបដោយ សុខ សុវត្ថិភាព ល្អប្រសើរ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏បានសាទរ និង ថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជា រដ្ឋបាល រាជធានីភ្នំពេញ ចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទៅស្រុក កំណើត តាមបណ្តាខេត្តនានា នៅក្នុងឳកាសពិធី បុណ្យចូលឆ្នាំថ្មីនេះ ។

គួរបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ ប្រជាពលរដ្ឋដែលត្រូវ ធ្វើដំណើរ ទៅស្រុកកំណើតជួបជុំក្រុមគ្រួសារនៅក្នុងឱកាស ពិធីបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញ រថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ។

ក្នុងចំណោមរថយន្តក្រុងចំនួនជាង ៤០០គ្រឿងនេះ បានប្រើសម្រាប់សេវាដឹក ជញ្ជូន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចំនួន ៦០គ្រឿង និងសម្រាប់ សេវា ដឹក ជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរពីរាជធានី ភ្នំពេញទៅស្រុក កំណើតតាម បណ្តា ខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញចំនួន ៣៩៥គ្រឿង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *