ភ្នំពេញ ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា! បុគ្គលដែលហ៊ានល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត មួយកន្លែង ក្បែរកែងផ្លូវ ១១៣.k ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មនុស្ស០៣នាក់ ស្លាប់ភ្លាមៗក្នុងបន្ទប់ទឹក ខណៈឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆក់…
ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនោះគឺ នៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលប៉ះជញ្ជាំងស័ង្កសីបន្ទប់ទឹក ធ្វើឲ្យបុរសចំណាស់ជាជីតា និងជីដូន ព្រមទាំងចៅតូច សរុប០៣នាក់ បានស្លាប់ភ្លាមៗនៅក្នុងបន្ទប់ទឹក ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព ………………….
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់នៅថ្ងៃនេះថា ក្នុងរយៈពេលជាង ១០ខែកន្លងទៅនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ ព្រមទាំងវឌ្ឍនភាពល្អប្រសើរជាច្រើន ទាំងនៅតាមបណ្តាការដ្ឋានកែទម្រង់និងទិសដៅការងារផ្សេងទៀត។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងបានផ្តល់ផលប្រយោជន៍យ៉ាងវិជ្ជមានដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា កម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខណៈដែលស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក៏ត្រូវបានពង្រឹងតាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
លោកឧត្ដមសេនីយ៍ទោ ខូវ លី ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត
(ឧត្ដរមានជ័យ): នៅរសៀលថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញដឹកនាំរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៤ និងដាក់ទិសដៅសម្រាប់អនុវត្តខែបន្ទាប់ ។នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ ការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំង២៤ ។
ទីតាំងល្បែងស៊ីសងគ្រប់ ប្រភេទ របស់ជនជាតិចិន យីហោ(ឡៃលី ក្លឹបប៊ីយ៉ា)មួយកន្លែងក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ……..
ភ្នំពេញ ÷ សេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងសុីសង របស់ជនជាតិចិន ជាច្រើន ប្រភេទ ជ្រកក្រោម យីហោ(ឡៃលី ក្លឹបប៊ីយ៉ា)មួយកន្លែង តាមបណ្តោយផ្លូវ ១១៣.K ស្ថិតក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ។
សមត្ថកិច្ចខេត្តស្វាយរៀង បញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ និងថ្នាំញៀន១៣៨.០១ក្រាមទៅសាលាដំបូងខេត្តស្វាយរៀង
(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងគ្រឿងញៀន១៣៨.០១ក្រាម នៅស្រុកចន្ទ្រា និងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្ដន្ទាទោសតាមច្បាប់។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្តីពីការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ……………………………….
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីផ្សព្វផ្សាយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្តីពីវិធានការមុឺងម៉ាត់ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ជូនដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ម្ចាស់ទីតាំងល្បែងជល់មាន់ តាមអនឡាញ ពីកន្លែងក្នុង ឃុំឡាមីញ ស្រុកបរកែវ បើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នោះទេ? ………..
ខេត្តរតនគិរី ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ភ្នាក់ងារសារព័ត៌មានយើង ឲ្យបានដឹងថា! មានទីតាំងល្បែងជល់មាន់ តាមអនឡាញ ពីកន្លែងនេះ.!! (ទី១)ខាងក្រោយ ពេទ្យបរកែវ ស្ថិតនៅភូមិមួយ .! (ទី២)នៅក្រោយដើមឬស្សី ស្ថិតនៅភូមិមួយ .!! ទីតាំងល្បែងស៊ីសង ពីកន្លែងនេះ នៅក្នុងទឹកដី ឃុំឡាមីញ ស្រុកបរកែវ ខេត្តរតនគិរី ប្រហែល ម្ចាស់ទីតាំងបនល្បែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពលទៀតផង ទើបគ្មាន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះមកបង្រ្កាប!។
មុខធំៗណាស់! ចេញពីខេត្តពោធិ៍សាត់ ទៅអស់ល័ក្ខ នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ក្រុមមន្ត្រីបានធ្វើការឃាត់រថយន្តដឹកឈើមួយគ្រឿង សុទ្ធតែប្រភេទមុខធំៗ។ ការឃាត់នេះ នៅថ្ងៃចន្ទ ទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ ដោយកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយ សមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169- 1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។
កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាបករណីឆបោកប្រាក់ ក្រោមរូបភាពដាក់ប្រាក់វិនិយោគចំនួន ០២នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។
ខេត្តស្វាយរៀង៖ អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សៅ សារិន ស្នងការរងទទួលផែនការងារសន្តិសុខ លោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងជំនួយការដឹកនាំការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងដោយមានការសម្របសម្រួលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ០២នាក់ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ។