ភ្នំពេញ ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា! បុគ្គលដែលហ៊ានល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត មួយកន្លែង ក្បែរកែងផ្លូវ ១១៣.k ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាងនេះទៅទៀត ទីតាំងល្បែង ខុសច្បាប់ ជាច្រើន ប្រភេទ មួយកន្លែងក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន អាចទទួលបាន លាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងបនល្បែងមួយនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ប្រុស ស្រី ក្មេងចាស់ ចូលលេងទាំងយប់ថ្ងៃ គ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។
ប្រភព ដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ រួមនិងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
ហេតុដូច្នេះ .! ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន៕
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ដើម្បី ពង្រឹង សន្តិសុខសង្គម។