មនុស្ស០៣នាក់ ស្លាប់ភ្លាម​ៗ​ក្នុង​បន្ទប់ទឹក ខណៈឆ្លង​ចរន្តអគ្គិសនីបណ្តាលឲ្យឆក់…

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ចនោះគឺ នៅ​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលប៉ះជញ្ជាំងស័ង្កសីបន្ទប់ទឹក ធ្វើឲ្យបុរសចំណាស់ជាជីតា និងជីដូន ព្រមទាំងចៅតូច សរុប០៣នាក់ បានស្លាប់ភ្លាមៗនៅក្នុងបន្ទប់ទឹក ។

ប្រភពពីមន្ត្រី​នគរបាលបានឲ្យ​ដឹងថា ៖ ជន​រង​គ្រោះ​ស្លា​.​ប់ ដោយសារ​ឆក់​ចរន្តអគ្គិសនី មាន​ចំនួន​៣​នាក់ រួម​មាន ៖ ០១. ឈ្មោះ ឡា ណែន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ត្រូវជា​ជីតា,
០២. ឈ្មោះ និ​ន សុ​ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ត្រូវជា​ជីដូន, និង​ទី​០៣. ឈ្មោះ ណែន ខេ​ម​ម៉ា ភេទ​ស្រី អាយុ​៦​ខែ ត្រូវជា​ចៅ
អ្នក​ទាំង៣នាក់ រស់នៅ​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគនគរបាលបន្ត​ទៀត​ថា ៖ មូលហេតុ​ដំបូង យាយ​យក​ចៅស្រី ទៅ​ងូតទឹក​ឲ្យ នៅ​ក្នុង​បន្ទប់ ស្រាប់​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ជីដូន និង​ចៅ ខណៈពេល​នោះ ជន​រង​គ្រោះជា​ត្រូវជា​ជីតា បានឃើញ ក៏​រត់​ចូល​ទៅ​ជួយ ប៉ុន្តែ​ជា​អកុសល ត្រូវ​ឆក់​ស្លា​.​ប់​ទាំង​០៣​នាក់ តែ​ម្តង​ដោយសារ ខ្សែភ្លើងដាច់ជាប់ជាមួយ​ស័ង្កសី​ជញ្ជាំង​បន្ទប់ទឹក ។

ក្រោយពីពិនិត្យកុសលវិច្ច័យ ពីមន្ត្រី​នគរបាល​ជំនាញ​បច្ចេកទេស ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​សង្កាត់ និង​ទទួលស្គាល់​ថា ៖ ជន​រង​គ្រោះ ពិតជា​ស្លាប់ ដោយសារ​ឆក់​ចរន្តអគ្គិសនី ពិតប្រាកដ​មែននិង​បាន​ប្រគល់​ស​ព​ ឲ្យ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *