(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ !
នៅយប់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ទាហានកងពលលេខ ៥១ និង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុច ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង ។ មន្រ្តីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន ៖
ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង ហើយយូគី)ខុសច្បាប់ មួយកន្លែងក្នុង ឃុំមេមត់ ស្រុកមេមត់ បើកលេងយ៉ាងគគ្រឹកគគ្រេង ……………………..
ខេត្តត្បូងឃ្មុំ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង ហើយយូគី}ខុសច្បាប់ មួយកន្លែង ត្រង់ចំណុចចម្ការកៅស៊ូ ស្ថិតនៅភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្រ្កាប! ប្រហែល ម្ចាស់បនល្បែងសុីសង មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ខែបិណ្ឌភ្ជុំក្រុមញៀនល្បែងសប្បាយចិត្តក្នុងការ{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ នៅលើទឹកដីនៃស្រុកពញាក្រែក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប! …. ………………….
ខេត្តត្បូងឃ្មុំ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងនេះ ផ្លាស់ប្ដូរ..ពីកន្លែងមួយ..ទៅកន្លែងមួយទៀតនៅក្នុងភូមិសាស្រ្ត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ (ទី១)ត្រង់ចំណុច ទួលអង្គុញ ស្ថិតក្នុងភូមិស្វាយសុខុម ឃុំដូនតី .!…… (ទី២)ស្ថិតក្នុង ភូមិត្រពាំងស្ទៀង ឃុំកក់ !…….. ទីតាំងល្បែងស៊ីសងខុសច្បាប់ ផ្លាស់ប្ដូរ..ពីកន្លែងនេះ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រុមញៀនល្បែងកំពុងនាំទៅលេងយ៉ាងគគ្រឹកគគ្រេង ប្រហែលម្ចាស់ល្បែង(ជល់មាន់ និងអាប៉ោង)មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៨
ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ៨ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ២
ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រោសព្រះរាជទានចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ ចំនួន ១០០គ្រឿង ដល់កាកបាទក្រហមកម្ពុជា សម្រាប់មណ្ឌលសុវត្ថិភាពប្រជារាស្ត្រភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ …!!
នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ ចំនួន ១០០គ្រឿង ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់មណ្ឌលសុវត្ថិភាពប្រជារាស្ត្រភៀសសឹក នៅខេត្តឧត្តរមានជ័យ ចំនួន ៥០គ្រឿង និងនៅខេត្តព្រះវិហារ ៥០គ្រឿង។
ក្រុមអ្នកសង្គេតការណ៍ នៃប្រទេសសមាជិកអាស៊ាន (អន្តរកាល) បានបន្តចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតំបន់រងផលប៉ះពាល់ នៃការទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ
(ព្រំដែន)៖ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្គេតការណ៍ នៃប្រទេសសមាជិកអាស៊ាន (អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានបបន្តចុះពិនិត្យការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ និងតំបន់រងផលប៉ះពាល់នៃការទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។
បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ បានយ៉ាងល្អ។
សូមអរគុណចំពោះអនុព័ន្ធយោធានៃ បណ្តាប្រទេសដែលបានអញ្ជើញទៅ ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន ……………………..
រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។