ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ━━━━━✥◈✥━━━━━

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលធំៗជាច្រើន ដែលសម្រេចបានក្នុងរយៈពេល០១ ឆ្នាំពេញ នៃរាជរដ្ឋាភិបាលអាណត្តិទី០៧។

ការសម្រេចបាននូវសមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយភាពមោះមុត វាងវៃ ស្វាហាប់ ថាមពល បុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ ការងារយុវជន ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការបើកឱកាសឲ្យមានការបញ្ចេញយោបល់ ក៏ដូចជាចូលរួមអនុវត្តការងារសំខាន់ៗ ក្នុងទិសដៅរួមនោះ គឺការអភិវឌ្ឍប្រទេសជាតិ។

ក្រសួងបរិស្ថានបានអនុវត្តយុទ្ធសាស្រ្តរបស់ររាជរដ្ឋាភិបាលក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដើម្បីការពារមាតុភូមិកម្ពុជា ━━━━━✥◈✥━━━━━

ក្រសួងបរិស្ថានបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងតាមការដឹកនាំចង្អុលបង្ហាញ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះការបង្កើនភាពបៃតង ដែលធ្វើឱ្យកម្ពុជាស្អាត ការរស់នៅប្រកបដោយភាពសុខដុមរមនា និងដោយចីរភាព ជាពិសេសធានាការពារសម្បត្តិធនធានធម្មជាតិ ក៏ដូចជាការពារមាតុភូមិកម្ពុជាឱ្យគង់វង្សរហូតទៅ។ នេះគឺជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀល ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈជាមួយអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក ដើម្បីបង្កើតកិច្ចសហការស្តីពីមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ━━━━━✥◈✥━━━━━

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ឈន ស៊ីនួន អគ្គនាយិកាអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក (Center for Global Impact) នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជំនាញកាត់ដេរសម្លៀកបំពាក់ កាបូប និងធ្វើម្ហូប។ អនុស្សរណៈនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឃាត់ខ្លួនជនសង្ស័យ៦នាក់ពីបទចែកចាយនិងប្រើប្រាស់គ្រឿងញៀន១០ថង់តូចនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ៦នាក់ពីបទចែកចាយនិងប្រើប្រាស់គ្រឿងញៀន១០ថង់តូចត្រូវបានបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។

អរគុណសន្តិភាព ថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អញ្ជើញសួរសុខទុក្ខ និងពិនិត្យ សម្ភារសង្គ្រោះគ្រោះមហន្តរាយនៅបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារសង្គ្រោះ គ្រោះមហន្តរាយ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅបញ្ជាការដ្ឋានទ័ពពិសេស ។

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តបាត់ដំបង, ឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជំនួសឧត្តមសេនីយ៍ទោ សាត គឹមសាន ━━━━━✥◈✥━━━━━

បាត់ដំបង៖ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

ឯកឧត្តម ប៉ែន បូណា៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ ━━━━━✥◈✥━━━━━

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ បន្តពី សម្តេចតេជោ ហ៊ុន សែន គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។

សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាមត្តេយ្យសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុងស្រុក កំចាយមារ ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាមត្ដេយ្យសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា សុីម កំចាយមារ ដែលពិធីនេះ ត្រូវបានប្រព្រឹត្តទៅនៅបរិវេណ មជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា សុីម កំចាយមារ ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ទីតាំងល្បែងស៊ីសង ខុសច្បាប់ ជាច្រើនប្រភេទ យីហោ(កាហ្វូហោ)មួយកន្លែងក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅតែបន្តបើកលេងអនាធិបតេយ្យ …..

ភ្នំពេញ ÷ សេចក្តីរាយការណ៍មកថា! ទីតាំងល្បែង បៀរ ហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត យីហោ(កាហ្វូហោ)មួយកន្លែង ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រហែល ម្ចាស់ ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង ទើបហ៊ាន ធ្វើអ្វីៗ តាមទំនើងចិត្ត។