នៅព្រឹកថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំប្រកាសសមាសភាពចុះធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលកំពុងរស់នៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះនិងធ្វើកសិកម្ម
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានបើកកិច្ចប្រជុំប្រកាសសមាសភាព ចុះធ្វើបច្ចុប្បន្នភាពគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងធ្វើកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែងក្នុងទឹកដី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បើកលេងរីកដូចផ្សិត គ្មានសមត្ថកិច្ច ណាហ៊ានបង្រ្កាប!
ខេត្តបន្ទាយមានជ័យ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងបើកល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែងនេះ រួមមាន.! (ទី១)ហួសសាលាសង្កាត់ផ្សារកណ្តាល នៅខាងស្តាំដៃ ស្ថិតនៅភូមិផ្សារកណ្តាល .! (ទី២)ស្លាកយីហោ កុង តេង លក់គុយទាវ ត្រង់ចំណុច កែងវត្តផ្សារកណ្ដាល ស្ថិតនៅភូមិផ្សារកណ្ដាល .! ទីតាំងល្បែងខុសច្បាប់ តាមអនឡាញ ពីកន្លែងនេះ ស្ថិតក្នុងទឹកដី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល…
សារលិខិត របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូន មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធធនាគារ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយបញ្ជាក់ថា៖
«កន្លងទៅ និងជាបន្តបន្ទាប់ ការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងខ្ញុំ និងថ្នាក់ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត និងថ្នាក់ដឹកនាំកំពូល គឺជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈ និងគោលជំហររបស់ខ្ញុំឡើយ។
ឃាត់ខ្លួនឃាតកឆ្លងដែនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហាររថយន្ត Mercedes យប់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៤..!!! ………………
ព្រះវិហារ៖បន្ទាប់ពីមានករណីបេីករថយន្តបំបុកហេីយបាញ់រះទៅលេីរថយន្ដ Mercedes Sclass នៅខណ្ឌដង្កោ កាលពីយប់ថ្ងៃទី ២៧ សីហា ឆ្នាំ ២០២៤ បណ្ដាលឲ្យនាយនគរបាលម្នាក់ស្លាប់ ជនជាតិចិនម្នាក់រងរបួស និងជនជាតិចិនម្នាក់ទៀតត្រូវក្រុមជនល្មើសចាប់យកទៅជាមួយ កងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធ ស្រាវជ្រាវ តាមចាប់ ជនល្មើសជាជនជាតិចិនបានចំនួន ២នាក់ នៅស្រឡៅ ខេត្តព្រះវិហារ ។ ដោយឡែកជនល្មើសសេសសល់ បាននាំជនរងគ្រោះ រត់គេចខ្លួន ខណៈ សមត្ថកិច្ចកំពុងឡោមព័ទ្ធ ។
រយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ ក្រសួងមុខងារសាធារណៈ បានអនុវត្តការងារប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលសម្រេចបានសមិទ្ធផលសំខាន់ៗ រួមមាន៖
១).ការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀន ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញសាកសួរសុខទុក្ខនាយ-ពលទាហានកងពលធំអន្តរាគមន៍លេខ២ ━━━━━✥◈✥━━━━━
ខេត្តសៀមរាប៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ នឹងសំណេះសំណាល ជាមួយនាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ២។
សមិទ្ធផលថ្មីនៅក្រុងកំពត នាឡិកាដ៏ធំ បន្ថែមពីសេះសមុទ្រ ដែលបានផ្តល់ភាពទាក់ទាញ និងលេីកកម្ពស់វិស័យទេសចរណ៍នាខេត្តជាប់សមុទ្ររបស់យេីង។
សូមបងប្អូន អ៊ំពូមីង តាយាយ រីករាយកំសាន្តជាមួយនឹងសមិទ្ធផលថ្មី ព្រមទាំងទីកន្លែងទេសចរណ៍ជាច្រេីនទៅទឹកដីខេត្តកំពត ក៏ដូចជាខេត្តជាប់សមុទ្រទាំងបួនរបស់យេីងផងដែរ។
ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត…
(ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ក្រសួងព័ត៌មាននឹងចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ដោយឥតគិតថ្លៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ━━━━━✥◈✥━━━━━
ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។