ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែងក្នុងទឹកដី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បើកលេងរីកដូចផ្សិត គ្មានសមត្ថកិច្ច ណាហ៊ានបង្រ្កាប!

ខេត្តបន្ទាយមានជ័យ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងបើកល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែងនេះ រួមមាន.!
(ទី១)ហួសសាលាសង្កាត់ផ្សារកណ្តាល នៅខាងស្តាំដៃ ស្ថិតនៅភូមិផ្សារកណ្តាល .!
(ទី២)ស្លាកយីហោ កុង តេង លក់គុយទាវ ត្រង់ចំណុច កែងវត្តផ្សារកណ្ដាល ស្ថិតនៅភូមិផ្សារកណ្ដាល .!
ទីតាំងល្បែងខុសច្បាប់ តាមអនឡាញ ពីកន្លែងនេះ ស្ថិតក្នុងទឹកដី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ជាមួយគ្នានេះដែរ គេសង្កេតឃើញ ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែងក្នុង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កំពុងកៀងគរក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ ឲ្យមកចូលលេងយ៉ាងពេញបន្ទុក (ពោលគឺ)ទីតាំងពីកន្លែងនេះ បើកលេងរាល់ថ្ងៃ តែម្តង តេគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ដែលធ្វើឲ្យពលរដ្ឋ រស់នៅក្បែរនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាន ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ក្រុងប៉ោយប៉ែត បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ ! និងប្រជាពលរដ្ឋ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន ត្រូវដង ត្រូវផ្លែ ជាមួយ ម្ចាស់ទីតាំងល្បែងខុសច្បាប់ ពីកន្លែងនេះ រួចអស់ហើយ មើលទៅ ទើបហ៊ានបើកល្បែងមាន់ជល់ តាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះចូលលេងយ៉ាងគគ្រឹកគគ្រេង គ្មានការបង្ក្រាប!

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ! ដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។

ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងបើកល្បែងមាន់ជល់ តាមអនឡាញ ពីកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *