ទីតាំងល្បែងស៊ីសងគ្រប់ ប្រភេទ របស់ជនជាតិចិន យីហោ(ឡៃលី ក្លឹបប៊ីយ៉ា)មួយកន្លែងក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ……..

ភ្នំពេញ ÷ សេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងសុីសង របស់ជនជាតិចិន ជាច្រើន ប្រភេទ ជ្រកក្រោម យីហោ(ឡៃលី ក្លឹបប៊ីយ៉ា)មួយកន្លែង តាមបណ្តោយផ្លូវ ១១៣.K ស្ថិតក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ។

ប្រភពបានឲ្យដឹងថា! ទីតាំងល្បែងសុីសង របស់ជនជាតិចិន ជាច្រើន ប្រភេទ យីហោ(ឡៃលី ក្លឹបប៊ីយ៉ា)មួយកន្លែងក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក គេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះមកអនុវត្តទប់ស្កាត់ និងបង្ក្រាប!នោះទេ? ដែលធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង ជាច្រើន ប្រភេទ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ ទាំងអស់នេះ រួចហើយ មើលទៅ ទើបមានបើកល្បែងសុីសង ជាច្រើន ប្រភេទ ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ប្រុសស្រី ក្មេងចាស់ ចូលលេងទាំងយប់ថ្ងៃ គ្មានការបង្ក្រាប! ទាល់តែសោះ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសង ជាច្រើន ប្រភេទ យីហោ(ឡៃលី ក្លឹបប៊ីយ៉ា)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ខាងលើនេះផង ដើម្បីស្របតាមគោលនយោបាយភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! បនល្បែងសុីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង៕

Leave a Reply

Your email address will not be published. Required fields are marked *