ព្រៃវែង ៖ បុរសវ័យចំណាស់ចាស់ម្នាក់ល្មោភកាម បានលួងលោមក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ រំលោភសេពសន្តវៈនៅគុម្ពរស្សីខាងក្រោយផ្ទះរហូតនាងមាន ផ្ទៃពោះ០៥ខែទើបម្ដាយធំដឹងពេលនាំយកទៅពិនិត្យ(អេកូ)
បន្ទាប់មកក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យតែម្ដង កាលពីវេលាម៉ោង០២និង០០នាទីរសៀលថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ភូមិព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
-ជនសង្ស័យល្មោភកាមដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ដន រុំ ភេទប្រុសអាយុ៥៧ ឆ្នាំ មានទីលំនៅភូមិ ព្រៃដើមថ្នឹងងទី៤ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។
-ចំណែកជនរងគ្រោះមានឈ្មោះ ខ ស ផ ភេទស្រីអាយុ១៤ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភបានសម្រេចចំនួន៥ ដង នៅវាលគុមឬស្សីក្រោយផ្ទះនិងក្រោមផ្ទះ តែមិនចាំថ្ងៃខែ។
បញ្ជាក់ជនរងគ្រោះជាកូនកំព្រារស់នៅជាមួយជនសង្ស័យខាងលើ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋានស្រុកស៊ីធរកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិច្បាប់៕