ខេត្តបន្ទាយមានជ័យ ÷ ទីតាំងល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិមណ្ឌល.៨ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ .!។
សេចក្តីរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ កំពុងគៀងគរក្រុមញៀនល្បែងឲ្យនាំគ្នាទៅលេងយ៉ាងពពាក់ពពូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។
ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ឃើញបើកលេងស្រែកហ៊ោកញ្ជ្រៀវ មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះបង្ក្រាបឡើយ! បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។ល។ ដូច្នេះពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក.!៕