បែកធ្លាយថា! ហាងកាហ្វេ យីហោ(សួគ៌ា ចំការកាហ្វេ)មួយកន្លែងនៅក្រោយ កងរាជអាវុធហត្ថ នៅក្នុងទឹកដី ឃុំឬស្សីក្រោក ស្រុកមង្គលបូរីបង្កប់ល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ នាំគ្នាបើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សោះឡើយ.!។

ខេត្តបន្ទាយមានជ័យ ÷ មានទីតាំងល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្រោយ កងរាជអាវុធហត្ថ ស្រុកមង្គលបូរី ស្ថិតនៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងគៀងគរក្រុមញៀនល្បែងឲ្យចូលលេងជារៀងរាល់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ .!។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! មានហាងកាហ្វេ យីហោ(សួគ៌ា ចំការកាហ្វេ)មួយកន្លែងស្ថិតក្នុងភូមិ/ឃុំ/ខាងលើ លួចបង្កប់ល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ បានយ៉ាងរំភើយ! ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ!

ប្រភពដដែលបានបន្តទៀតថា! ល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ បង្កប់នៅក្នុងហាងកាហ្វេ យីហោ(សួគ៌ា ចំការកាហ្វេ)មួយកន្លែងនៅក្រោយ កងរាជអាវុធហត្ថ ស្រុកមង្គលបូរី នៅក្នុងទឹកដី ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ឃើញក្រុមញៀនល្បែងនាំគ្នា
ចូលលេងហ៊ោកញ្ជ្រៀវ អនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម .!។

ដូច្នេះហើយ ប្រជាពលរដ្ឋសំណូមពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយនានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមានវិធានការ ចាត់កម្លាំងក្រោមឪវាទ ចុះត្រួតពិនិត្យ និងធ្វើការបង្រ្កាប!ទីតាំងល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ នៅក្នុងហាកាហ្វេ យីហោ(សួគ៌ា ចំការកាហ្វេ)មួយកន្លែងនៅក្នុងភូមូលដ្ឋានខាងលើនេះ ដើម្បីធានាបាននូវ គោលនយោបាយភូមិ/ឃុំ/មាន សុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក.!៕

Leave a Reply

Your email address will not be published. Required fields are marked *