ខេត្តកំពង់ចាម ÷ ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ នៅក្នុងហាង(កាហ្វេ)ជាប់ហាងសាច់អាំង យីហោ(ទូទូBBQ)មួយកន្លែងតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងបើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប.!។
តាមសេចក្តីរាយការណ៍ពីពលរដ្ឋបានប្រាប់មកថា! មានទីតាំងល្បែង(ជល់មាន់)តាមអនឡាញ នៅក្នុងហាង(កាហ្វេ)មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ ឃើញនៅតែដំណើរបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប! ធ្វើឲ្យមហាជន សង្ស័យថា! ជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។
ប្រភពបានឲ្យដឹងទៀតថា! ល្បែង(ជល់មាន់)តាមអនឡាញ នៅក្នុងហាង(កាហ្វេ)ជាប់សាច់អាំង យីហោ(ទូទូBBQ)មួយកន្លែងនៅក្នុង សង្កាត់បឹងកុក ក្រុងកំពង់ចាម កំពុងបើកលេងហ៊ោរកញ្ជ្រៀវយ៉ាងទ្រហឹង បង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅមានការព្រួយបារម្ភ អំពីសុវត្ថភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម.!។
ដូច្នេះហើយ បងប្អូនប្រជាពលរដ្ឋនាំគ្នាសំណូមពរដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការនគរបាលខេត្តកំពង់ចាម សូមចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញនៅក្នុងហាង(កាហ្វេ)ជាប់ហាងសាច់អាំង យីហោ(ទូទូBBQ)មួយកន្លែងតាមបណ្តោយផ្លូវ ព្រះមុនីវង្ស ស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះ ដើម្បីធានាបាននូវ គោលនយោបាយភូមិ.ឃុំ.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញដោយក្រសួងផ្ទៃ.!។
សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា មិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់និងបង្ក្រាប!ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ! និងមានបញ្ហា ប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!។
អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!៕