ខេត្តស្វាយរៀង ÷ ប្រភពអះអាងមកថា! មានទីតាំងល្បែង(ចាក់បាល់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទជាច្រើនកន្លែងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គេសង្កេតឃើញកំពុងបើកលេងយ៉ាងរំភើយ! ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។
បើតាមសេចក្តីរាយការណ៍បានបន្តទៀតថា! ទីតាំងល្បែងខុសច្បាប់ ជាច្រើនកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ នៅតែដំណើរការបើកលេងអនាធិបតេយ្យ ជាធម្មតា បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាបឡើយ! គេសង្ស័យថា! ជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយភូមិ.ឃុំ.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញដោយក្រសួងមហាផ្ទៃ .!។
មហាជនលើកឡើងថា! ល្បែងខុសច្បាប់ទាំងអស់នេះហើយជាដើមចម ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅព្រួយបារម្ភភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ{ពោលគឺ}ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ។ល។ ដូច្នេះហើយមហាជន ទូទៅសំណូមពរដល់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជាពិសេស លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(ចាក់បាល់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទជាច្រើនកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង !។
សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ! និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕